កាត់ទោសអ្នកបើកឡានធន់ធ្ងន់ ជាប់ពន្ធនាគារ ១២ឆ្នាំ ក្រោយបុកស្លាប់ ៥នាក់នៅវៀតណាម

  • 2020-06-05 03:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការក្រុង Hai Duong បានកាត់ទោសអ្នកបើកបររថយន្តដឹកទំនិញ​ម្នាក់​ឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ កាលពីថ្ងៃពុធពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្ស ៥ នាក់កាលពីខែកក្កដា​ឆ្នាំ​មុន។

អ្នកបើក​រថយន្ដ​ឈ្មោះ Ha Van Hoang អាយុ ២៧ ឆ្នាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើបទបញ្ជាចរាចរណ៍ផ្លូវគោកដោយមាន ទោសធ្ងន់ធ្ងរអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំក្រោមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ តុលាការបានចាត់ទុកថាការរំលោភបំពានរបស់គាត់ “ ធ្ងន់ធ្ងរណាស់” និងសមនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។ យោងតាមការចោទប្រកាន់ ឲ្យ​ដឹង​ថា​នៅ​ពេល​កើត​ហេតុ បុរស​ខាង​លើ​បាន​បើកបររថយន្តដឹកទឹក​សុទ្ធ​តាម​ផ្លូវជាតិលេខ ៥ ក្នុងស្រុក Kim Thanh ខេត្តហៃដុងភាគខាងជើងប្រទេសវៀតណាមប្រហែល ២ ម៉ោងនៅខាងកើតទីក្រុងហាណូយ។ ការ​បើក​បរ​ធ្វេស​ប្រហែស​របស់​លោក​ដោយ​មិន​បាន​មើល​ផ្លាក​សញ្ញា​តាម​ដង​ផ្លូវ រថយន្ដ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ពុះ​ទ្រូង​ផ្លូវ ហើយ​ក្រឡាប់​សង្កត់​អ្នក​ជិះ​មូត៉ូ​នៅ​ផ្លូវ​ម្ខាង​ទៀត បណ្ដាល​ឲ្យ​ស្លាប់ ៥​នាក់ និង​រង​របួស​ធ្ងន់ ២​នាក់។

នៅក្នុងសវនាការ ជនជាប់ចោទ បានឱនក្បាលចុះដើម្បីចៀសវាងមើល​ទឹក​មុខ​សាច់ញាតិរបស់អ្នកស្លាប់ដែលចូលរួមក្នុងការជំនុំជម្រះ។ បន្ទាប់ពីការកាត់ទោស ជនល្មើស Ha Van Hoang បានឱនគោរពដល់ក្រុមគ្រួសារជនរងគ្រោះហើយសុំការអភ័យទោស​ផង​ដែរ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម