លេច​រូប​មួយ​ស៊េរី តារា​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​នាក់ ប្រែ​ភេទ​ពី​ប្រុស​ទៅ​ស្រី ស្រី​ទៅ​ប្រុស មើល​ហើយ​ហួស​ចិត្ត!

  • 2020-06-05 04:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​មួយ​ស៊េរី​របស់​តារា​ល្បី​ៗ​ខ្មែរ ត្រូវ​បាន​គេ​ឃើញ​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ ដោយ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​អស់​សំណើច ព្រោះ​តែ​ហួស​ចិត្ត​ពេល​ឃើញ ពួក​គេ​ទាំង​នោះ ប្រុស​ទៅ​ជា​ស្រី ហើយ​ស្រី​ទៅ​ជា​ប្រុស​វិញ។

រូបភាព​ទាំង​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា មិន​មែន​ជា​ការ​កាត់​ត​ដោយ​បច្ចេកទេស​កុំព្យូទ័រ​ដូច​សាច់​រឿង​មួយ​ចំនួន​កន្លង​មក​នោះ​ទេ។ ប៉ុន្តែ​សារ​របស់​ម្ចាស់​គណនី​ដែល​បង្ហោះ​រូប​ទាំង​នេះ អាច​ថា នេះ​សមត្ថភាព​កែច្នៃ​របស់ App សម្រាប់​ទូរស័ព្ទ​ដៃ​មួយ ដែល​ជា​ប្រភេទ App លើ​ទូរស័ព្ទ​ដៃ សម្រាប់​សកម្មភាព​កម្សាន្ត​ដូច​ជា​ App ប្រែ​រូប​ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​មក​ក្មេង​ជា​ដើម។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា App ដែល​ធ្វើ​ឲ្យ​តារា​ល្បី​ៗ​ប្រែ​មុខ​មាត់ ដូរ​ភេទ​គួរ​ឲ្យ​អស់​សំណើច​នេះ​មាន​ឈ្មោះ​អ្វី​នៅ​ឡើយ។ វិល​មក​សិល្បករ សិល្ប​ការិនី​ខ្មែរ ដែល​ត្រូវ​បាន​ជ្រើសរើស​យក​មក​ដាក់​ក្នុង​ការ​ប្រែ​ភេទ​នេះ​វិញ ឃើញ​ថា សុទ្ធ​សិល្បករ​លំដាប់​ជួរ​មុខ​របស់​កម្ពុជា ភាគ​ច្រើន​បំផុត​គឺ​តារា​ចម្រៀង​ល្បី​ៗ។

តោះ...ទស្សនា​ទាំង​អស់​គ្នា មាន​អ្នក​ណា​ខ្លះ ហើយ​អ្នក​ណា​ពេល​ដូរ​ភេទ​ទៅ​ស្អាត​ជាង​គេ អ្នក​ណា​មើល​ទៅ​គួរ​ឲ្យ​ចង់​សើច​ជាង​គេ?

អត្ថបទ៖ ទារិកា