Koke ជឿជាក់ថា ឆ្នាំនេះ Atletico នឹងឈ្នះ Champions League
- 2020-06-05 11:58:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koke ជឿជាក់ថា ឆ្នាំនេះ Atletico នឹងឈ្នះ Champions League
ចន្លោះមិនឃើញ
ខ្សែបម្រើអេស្ប៉ាញ Koke បាននិយាយប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ឆ្នាំ២០២០នេះ ក្លឹបរបស់ខ្លួន Atletico Madrid នឹងលើកពាន UEFA Champions League។
កីឡាកររូបនេះបានលើកឡើងថា៖ " ពេលខ្ញុំនិយាយជាមួយមិត្តភក្តិខ្ញុំ ខ្ញុំប្រាប់ពួកគេថាឆ្នាំនេះ Champions League ដឹងតែបានលើ Atletico ហើយ " ។
Koke បានបន្តថា៖ " ទម្រង់លេងរបស់យើងនៅតែដដែល គ្មាននរណាអាចបំបាក់ក្បួនយើងលេងបានទេ។ ប្រសិនបើឆ្នាំនេះអ្វីៗគ្រប់យ៉ាងគេផ្អាក យើងនឹងក្លាយជាជើងឯក ដោយសារតែយើងបានបំបាក់ជើងឯកឆ្នាំមុនរួចហើយ (សំដៅលើបំបាក់ Liverpool)។ តែជាដំបូង យើងត្រូវគិតពី La Liga ព្រោះអី Champions League លេងឡើងវិញនៅខែសីហាឯណោះ " ។
គួរបញ្ជាក់ផងដែរថា Atletico បានឡើងវគ្គផ្ដាច់ព្រ័ត្រ ២ដង នៅឆ្នាំ២០១៤ និងឆ្នាំ២០១៦ តែត្រូវចាញ់ Real Madrid ទាំងពីរដង ខណៈឆ្នាំនេះពួកគេបានបំបាក់ជើងឯកឆ្នាំចាស់ Liverpoolនៅវគ្គ ១៦ក្រុមចុងក្រោយ មុននឹងបាល់ទាត់ត្រូវបានផ្អាកដោយសារតែកូវីដ-១៩៕