មកមើលរូបរាង Toyota Fortuner ឆ្នាំ២០២១ នៅខាងក្រៅបែបនេះ ទើបដឹងថាស្អាតខ្លាំង

  • 2020-06-09 06:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Fortuner ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសថៃ ហើយវានឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះតែម្តង។

រថយន្ត Toyota Fortuner ស៊េរីឆ្នាំ២០២១ (ប្រភេទធម្មតា)

បើប្រៀបធៀបនឹងស៊េរីមុន Fortuner ថ្មីផ្តោតសំខាន់លើការអាប់ដេតរូបរាង និងម៉ាស៊ីន ខណៈកាប៊ីនខាងក្នុងមិនខុសគ្នាប៉ុន្មានឡើយ។

ជាមួយគ្នានេះ Toyota ក៏បានបន្ថែមម៉ូដែលពិសេសមួយទៀត ហៅថា Fortuner Legender ផងដែរ។ អ្វីដែលបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុត គឺផ្នែកខាងមុខ ជាពិសេសនៅត្រង់ការឌីហ្សាញប៉ាណាថ្មី, កាងមុខ, ចង្កៀងមុខ, ចង្កៀងក្រោយ និងយ៉ាន់ថ្មីទំហំ ១៨អ៊ីញផងដែរ។

រថយន្ត Fortuner Legender មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០១សេះ ខណៈ​ដែល Fortuner ធម្មតា​ប្រើ​ម៉ាស៊ីន ២,៤លីត្រ។ វាក៏មាន​បន្ថែម​ចំណុច​ថ្មីៗ​មួយ​ចំនួន ដូច​ជា​ Toyota Safety Sense ដែល​ជា​ការ​បំពាក់​លើក​ដំបូង​សម្រាប់​រថយន្ត SUV នេះ។ ក្រៅពីនោះ វាមាន​អេក្រង់​សម្រាប់​បង្ហាញ​រូបភាព ៣៦០​ដឺក្រេ, មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ និង​គូថ​ក្រោយ​ដែល​អាច​បើក​ដោយ​ប្រើ​កាយ​វិការ​យក​ជើង​ទាត់ ជាដើម។

Fortuner ​ស៊េរី​ថ្មី​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​មាន​តម្លៃ​​ចាប់​ពី​​​​ ១,៤៥​លាន​បាត ​ដែល​ស្មើ​ប្រមាណ ៤៦ ០០០​ដុល្លារ សម្រាប់​ប្រភេទ​ធម្មតា ហើយ​សម្រាប់​ប្រភេទ Legender វិញ​គឺ​មាន​តម្លៃ ១,៨៣​លាន​បាត ដែល​ស្មើ​ប្រមាណ ៥៨ ១០០​ដុល្លារ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី