Newcastle បើក​ការ​ពិភាក្សា​ចង់​យក Coutinho មក Premier League វិញ

  • 2020-06-11 03:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Newcastle បាន​បើក​ការ​ពិភាក្សា​លើ​ការ​ផ្ទេរ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Barcelona កីឡាករ Philippe Coutinho។

អតីត​កីឡាករ​របស់ Liverpool ​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​​នៅ Bundesliga ជាមួយ Bayern Munich ប៉ុន្តែ​ពួក​គេ​​គ្មាន​បំណង​ចង់​ផ្ទេរ​យក​ផ្ដាច់​​ពេល​ចប់​រដូវ​កាល​ឡើយ។ Coutinho ក៏​មិន​ស្ថិត​ក្នុង​ជម្រើស​របស់​ក្លឹប Barcelona ដែរ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ចាប់​តាំង​​ផ្ទេរ​ពី Anfield កាល​ពី​ឆ្នាំ​២០១៨។

Spurs បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ ខណៈ​ដែល​លោក Carlo Ancelotti ក៏​ចង់​គេ​មក​កាន់ Everton ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ក្លឹប​ធំ​នៅ​អង់គ្លេស​៣​ផ្សេង​ទៀត​ដូច​ជា Arsenal, Manchester United និង Chelsea មាន​ចិត្ត​ចង់​ខ្ចី​ជើង​ Coutinho។

សម្រាប់​ពេល​នេះ​បើ​យោង​តាម​សារព័ត៌មាន​​ France Football ក្លឹប Newcastle កំពុង​ពិភាក្សា​​ចង់​បាន​កីឡាករ​វ័យ​២៧​ឆ្នាំ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​សម្រេច​លើ​អនាគត​ប្រធាន​ក្លឹប​ថ្មី​ដែល​ជា​សេដ្ឋី​អារ៉ាប៊ីសាអ៊ូឌីត៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី