បច្ចុប្បន្ន​​​មាន​តែ​ក្លឹប​៣​ប៉ុណ្ណោះ ​ដែល​សល់​ឱកាស​លើក​ពាន​​៣​ក្នុង​រដូវ​កាល​នេះ

  • 2020-06-11 04:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich ដែល​ទើប​យក​ឈ្នះ Eintracht Frankfurt ឡើង​ផ្ដាច់ព្រ័ត្រ​ German Cup បាន​ចូលរួម​ជាមួយ Juventus និង Paris Saint-Germain ជា​ក្លឹប​សល់​ឱកាស​គ្រង​ពាន​៣​ក្នុង​រដូវ​កាល​នេះ។

​ទាំង Barcelona និង Real Madrid សុទ្ធ​តែ​អស់​ឱកាស​​គ្រង​ពាន​៣ បន្ទាប់​ពី​ពួក​គេ​ធ្លាក់​ចេញ​ពី​ពាន Copa del Rey ខណៈ Manchester City មិន​អាច​ឈ្នះ​ពាន Premier League បាន​ឡើយ។ ឯ Liverpool វិញ​​​បាន​ជ្រុះ​ចេញ​ពី​ពាន FA Cup និងChampions League បាត់​ទៅ​ហើយ។

Juventus, PSG និង Bayern Munich គឺ​ជា​ក្រុម​តែ​៣​គត់​​សល់​ពេលវេលា​​អាច​កាន់កាប់​ពាន​៣​នៅ​រដូវ​កាល​២០១៩-២០ ដោយ​ពួក​​គេ​នីមួយៗ​ស្ថិត​នៅ​កំពូល​តារាង​ក្នុង​លីគ​ដូច​គ្នា ​និង​មាន​ឈ្មោះ​លេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League។

PSG យក​បាន​ពាន Ligue 1 រួច​ជា​ស្រេច ហើយ​ត្រូវ​មាន​ភារកិច្ច​លេង​ផ្ដាច់ព្រ័ត្រ​ពាន​ Coup de France ជាមួយ Saint-Etienne។ ចំណែក​ឯ Juventus វិញ​​នៅ​មាន​កិច្ច​​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម