មាន​អ៊ីចឹង​ទៀត! ​Cerezo ​ថា​ពាន UCL ​គួរ​ឱ្យ AT Madrid ​បើ​ការ​ប្រកួត​មិន​អាច​ដំណើរ​ការ​

  • 2020-06-11 07:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​សិន​ជា​ការ​ប្រកួត UEFA Champions League ​មិន​អាច​ដំណើរ​ការ​បន្ដ​ទៅ​មុខ​ទៀត​ទេ ​នោះ​ជើង​ឯក​រដូវ​កាល​នេះ​គួរ​តែ​ឱ្យ​ទៅ Atletico Madrid ​។ ​នេះ​បើ​តាម​លោក Cerezo ​ប្រធាន​ក្រុម AT Madrid ​។

​ការ​ប្រកួត​ UEFA Champions League ​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​បាន​នៅ​ឡើយ​ទេ ក្រោយ​ពី​បាន​ផ្អាក​ដោយសារ​តែ​មេរោគ Covid-19 ​កន្លង​ទៅ​នេះ។ ​ដោយសារ​តែ​មិន​ទាន់​ដឹង​ថា​ពេល​ណា​ទើប​លេង​វិញ​នេះ​ហើយ ​ទើប​បាន​ជា​លោក Cerezo ​ដែល​ជា​ប្រធាន​ក្លឹប AT Madrid ​បញ្ចេញ​យោបល់​ថា​បើ​ការ​ប្រកួត​លំដាប់​កំពូល​នៅ​អឺរ៉ុប​មិន​អាច​លេង​ទេ ​នោះ​ពាន​រង្វាន់​គួរ​តែ​ឱ្យ​ទៅ​ក្រុម​ខ្លួន​ទៅ។

លោក Cerezo

លោក Cerezo ​បាន​និយាយ​បែប​កំប្លែង​បែប​នេះ​ថា​៖ “ក្នុង​ករណី​ដែល​ Champions League មិន​អាច​បន្ដ​ការ​ប្រកួត​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ទេ នោះ​ម្ចាស់​ជើង​ឯក​រដូវ​កាល​នេះ​គួរ​តែ​ឱ្យ​ទៅ​ក្រុម​ដែល​យក​ឈ្នះ​ជើង​ឯក​ឆ្នាំ​មុន។ នៅ​សល់​តែ​ប៉ុន្មាន​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​នេះ ​ហើយ​យើង​ជឿ​ថា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ឈ្នះ​វា​នៅ​ឆ្នាំ​នេះ”។​

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី