អ្នកឆ្លងវីរុសនៅអាមេរិក កើនឡើងលើស ២លាននាក់ច្រើនជាងគេនៅក្នុងពិភពលោក
- 2020-06-12 01:43:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឆ្លងវីរុសនៅអាមេរិក កើនឡើងលើស ២លាននាក់ច្រើនជាងគេនៅក្នុងពិភពលោក
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកបានកើនលើសចំនួន ២ លានករណីនៃវីរុសឆ្លងកូវីដ១៩ហើយ នេះបើយោងតាមទិន្នន័យដែលបានចុះផ្សាយដោយកាសែត Washington Post។
រលកនៃការឆ្លងថ្មី បានផ្ទុះឡើងវិញភាគច្រើននៅក្នុងរដ្ឋដែលពីមុនមានអត្រាឆ្លងទាបប៉ុណ្ណោះ។ ករណីឆ្លងថ្មីនៅរដ្ឋជាច្រើន បានបន្ដកើនឡើងជាថ្មីចាប់តាំងពីថ្ងៃរំលឹកខួបកងទ័ពមក ខណៈពេលដែលទីក្រុងជាច្រើនចាប់ផ្ដើមលុបចោលការរឹតបន្ដឹង។ គិតមកត្រឹមថ្ងៃសុក្រនេះ ករណីឆ្លងសរុបនៅសហរដ្ឋអាមេរិកមាន ២ ០៨៩ ៦៨៤នាក់ និងស្លាប់ ១១៦ ០២៩នាក់។ ជាមួយគ្នាដែរ មានអ្នកព្យាបាលជាសះស្បើយ ៨១៦ ០៨៦នាក់នៅទូទាំងប្រទេស៕