មាស សុខសោភា ធ្លាប់​ផ្លាស់ប្ដូរ​ផលិតកម្ម​ប៉ុន្មានហើយ តាំង​ពី​ចាប់ផ្ដើម​អាជីព​ចម្រៀង​មក?

  • 2020-06-13 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្លាស់​ប្ដូរ​ផលិតកម្ម​ពី​មួយ​ទៅ​​មួយ គឺជា​រឿង​ធម្មតា សម្រាប់​តារា​ចម្រៀង ហើយ​ហេតុផល​ចប់កុងត្រា ឬហេតុផល​ផ្សេងៗទៀត។ ជាក់ស្ដែង តារា​ចម្រៀង​ជួរមុខ មាស សុខសោភា បាន​ប្រកាស​ចាកចេញ​ពីផលិត​កម្មថោន កាលពី​ពេលថ្មីៗកន្លងទៅ ក្រោយ​ជ្រកកោន​អស់រយៈពេលជិត ១០ឆ្នាំ។ (ចុចអាន៖ មាស សុខ​សោភា បញ្ជាក់​ច្បាស់​ៗ​ចំពោះ​មូលហេតុ​ដើរចេញពីថោន) ។

យ៉ាងណាក្ដី នេះមិនមែនជា​លើកទី១ នោះទេ ដែលសោភា បានផ្លាស់ប្ដូរទ្រនំផលិតកម្ម គិត​ចាប់ពីឆ្នាំ ២០០៤ មក។ ផលិតកម្មដែលនាងធ្លាប់ច្រៀង រួមមានដូចខាងក្រោម៖

១​. ឆ្នាំ ២០០៤ ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ ជា​ទ្រនំ​ដំបូង​ដែល​ មាស សុខសោភា ​ត្រូវ​បាន​មហា​ជន​ស្គាល់​រូប​នាង​តាម​រយៈ​បទ ​"រស់​ក្បែរ​ទ្រូង​បង​សែន​កក់ក្ដៅ​" និង​បទ​"អូន​នឹកៗ​បង​" ជាដើម។

២. ​ឆ្នាំ ​២០០៥ នាង​បាន​ប្ដូរ​ពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ទៅ​ជ្រក​ក្រោម​ដំបូល ​ផលិតកម្មយូធូ (U2) ពេល​នោះ​កេរ្តិ៍​កាន់​តែ​លេច​ធ្លោ​ជាង​មុន​តាម​រយៈ​បទ​ "How do I live" “កូន​ឥត​ខាន់​ស្លា​" “១០១​ហេតុ​ផល​" និង​បទ​"ស្នេហ៍​ឆ្ងាយ​ផ្កា​ស្លា​"...​។

​៣. ឆ្នាំ ២០០៨ ​មាស សុខសោភា បាន​ចេញ​ពី​ផលិតកម្ម​ យូធូ ទៅ​ចូល​ ផលិតកម្ម​​ M វិញ​ម្ដង​។ ការ​ផ្លាស់​មក​ផលិតកម្ម M ក៏​មិន​ចាញ់​នៅ​យូធូដែរ ព្រោះ​បទ​ចម្រៀង​ដែល​​នាង​បាន​ច្រៀង​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មិត្ត​យុវវ័យ ដូច​ជា​​បទ “១០០០រាត្រី"​ "ត្រឹម​មួយ​នាទី” "រស់​គ្មាន​ទី​បញ្ចប់" ជាដើម។

៤. ឆ្នាំ ២០០៩ នាង​​ក៏​បាន​ប្ដូរ​ទៅ​ចូល​ ផលិតកម្ម​សាន់​ដេ​។​ ​បទ​ចម្រៀង​ដែល​នាង​ល្បី​នៅ​ផលិតកម្ម​មួយ​នេះ​មាន​ដូច​ជា​បទ​ "១០០​ភាគរយ" "ក្រដាស" “Come Back To Me” និង​បទ​​ "ហេតុ​អ្វី​មនុស្ស​ស្រលាញ់​គ្នា​មិន​បាន​ជួប​គ្នា"...។

៥. ​ឆ្នាំ​ ២០១០ មាស សុខសោភា ​បាន​ប្ដូរ​ពី​ផលិតកម្ម​សាន់​ដេ​ ទៅ​ចូល​ ផលិតកម្ម​ថោន​​។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ផលិតកម្ម​មួយ​នេះ​ មាន​ច្រើនណាស់ ដែលដំបូងឡើយ រួមមានបទ​ "I Am Sorry” ​​​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​​ពី​មិត្ត​​យុវវ័យ​​។

នៅដើមខែមិថុនា ឆ្នាំ២០២០ នេះ មាស សុខសោភា បានប្រកាស​ តាមរយៈបណ្ដាញសង្គម ថានាង​បានសម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​ផលិតកម្ម​ដែលនាង​ធ្លាប់ជ្រកកោន​ជិត ១០ឆ្នាំ​ ហើយ ដោយ​ពុំបានបញ្ជាក់ហេតុផល​នោះទេ។ ប៉ុន្តែ​នាង​បានប្រាប់ Sabay ថា ហេតុផល​ចម្បង​នៃការ​ចាកចេញនេះ គឺដោយសារសម្ពាធ​ការងារ។ គេពុំទាន់ដឹងថា មាស សុខសោភា នឹងផ្លាស់ទៅផលិតកម្មណាទៀតនោះទេ ប៉ុន្តែ​នាង​បាន​បញ្ជាក់​ថា​នាង​នឹងនៅតែបន្ត​ផលិត​បទចម្រៀង​ថ្មី​ជូនប្រិយមិត្ត ខណៈ​នាង​ក៏បាន​សំណូមពរ​ឲ្យមានការ Subscribe channel YouTube របស់ខ្លួនផងដែរ គឺ channel Camtrax Music

អត្ថបទពេញនិយម