ក្លឹប​នៅ​​អង់គ្លេស​មួយ បើក​ការ​ចរចា​យក Thiago Silva មក​រួម​ក្រុម

  • 2020-06-15 02:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Everton បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ខ្សែ​ការពារ​របស់​ក្លឹប Paris Saint-Germain កីឡាករ Thiago Silva ដើម្បី​យក​គេ​មក​លេង​នៅ Premier League។

នាយក​ផ្នែក​កីឡា​របស់ PSG លោក Leonardo Araujo ទើប​តែ​បញ្ជាក់​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នឹង​ចាកចេញ​​ពី​ក្លឹប ពេល​ដែល​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ​ Champions League រដូវ​កាល​នេះ​ចប់។ អតីត​ក្លឹប​ចាស់​របស់ Silva គឺ AC Milan មាន​ចំណាប់​អារម្មណ៍​ចង់​នាំ​គេ​ទៅ​កាន់​អ៊ីតាលី​វិញ។

ក្នុង​នោះ​​ដែរ Everton ក៏​ជា​បេក្ខភាព​មួយ​ដែល​មាន​លោក Carlo Ancelotti ​​ខិតជិត​​យក​បាន​ខ្សែ​ការពារ​កណ្ដាល​​វ័យ​៣៥​ឆ្នាំ។ Silva ចូលរួម​ជាមួយ​​ក្រុម​ជើង​ឯក​របស់​បារាំង​កាល​ពី​ឆ្នាំ​២០១២ ពី​ក្លឹប AC Milan និង​លេង​បាន​ជាង​២០០​ប្រកួត​ឲ្យ​ក្លឹប។

គេ​ធ្លាប់​​ជួយ PSG ឈ្នះ​ពាន​ Ligue 1 ៧​ដង​និង​លើក​ពាន​ក្នុង​ស្រុក​១០​ផ្សេង​ទៀត​ក្នុង​រយៈពេល​នៅ កីឡដ្ឋាន Parc des Princes។ Silva នឹង​ក្លាយ​ជា​កីឡាករ​ទំនេរ ពេល​ចប់​ភារកិច្ច​ជាមួយ PSG រដូវ​កាល​នេះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ