Xiaomi ចេញលក់ Power Bank ទំហំ 30000mAh សាកឆាប់ពេញ តម្លៃត្រឹម ២៤ដុល្លារ

  • 2020-06-15 02:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​ចេញ​នូវ Power Bank ដែល​មាន​ទំហំ​ធំ​បំផុត​របស់​ខ្លួន Mi Power Bank 3 ដែល​មាន​ទំហំ​ផ្ទុក​ដល់ ៣០០០០ mAh ឯណោះ។

វា​មាន​រន្ធ USB-A ចំនួន​ពីរ និង​រន្ធ USB-C ចំនួន​មួយ ដែល​មាន​កម្លាំង​សាក ១៨វ៉ាត់។ Power Bank នេះ​ក៏​មាន​ប៊ូតុង​សម្រាប់​កំណត់​ល្បឿន​សាក​ឲ្យ​ទាប​ សម្រាប់​សាក​ឧបករណ៍​តូចៗ​ដូច​ជា​ Smartwatch និង​កាស​ Bluetooh ផង​ដែរ។

Power Bank នេះ​ដែរ​ក៏​មាន​សមត្ថភាព​សាក​បញ្ចូល​ថ្ម​ខ្លួន​ឯង​តាម​រន្ធ USB-C ក្នុង​ល្បឿន ២៤វ៉ាត់ ប្រសិន​បើ​ប្រើ​ជា​មួយ​ឆ្នាំង​សាក ៣០វ៉ាត់ របស់ Xiaomi អាច​សាក​ដល់ ១០០% ក្នុង​ពេល ៧,៥ម៉ោង។ សម្រាប់​ការ​សាក​តាម​រន្ធ microUSB គឺ​មាន​ល្បឿន​ត្រឹម ១៨វ៉ាត់​ប៉ុណ្ណោះ។

Xiaomi នឹង​ដាក់​លក់​ផលិតផល​ថ្មី​នេះ​លើ​វិបសាយ JD.com នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មិថុនា ក្នុង​តម្លៃ​ប្រមាណ ២៤​ដុល្លារ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង