Modric៖ Mbappe គួរ​តែ​ចេញ​ពី​ PSG ទៅ​រក​ក្លឹប​ផ្សេង

  • 2020-06-15 11:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric បាន​និយាយ​ទៅ​កាន់​ La Gazzetta dello Sport កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe គួរ​តែ​ទៅ​រក​ក្លឹប​ណា​ផ្សេង​ ដែល​ពិបាក​យក​ឈ្នះ​ពាន​រង្វាន់​។

Modric បាន​និយាយ​ថា​៖" Mbappe អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ ដើម្បី​ឲ្យ​ទី​ផ្សា​របាល់ទាត់​ទាំង​អស់​ទទួល​ស្គាល់​រូប​គេ​។"

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​គិត​ថា​ដើម្បី​ឲ្យ​ដំណើរ​អាជីព​ក្នុង​វិស័យ​បាល់ទាត់​របស់​គេ​ កាន់​តែ​មាន​ភាព​រីក​ចម្រើន​ គេ​គួរ​តែ​ទៅ​រក​ក្លឹប​ណា​ ដែល​ពិបាក​នឹង​យក​ឈ្នះ​ពាន​រង្វាន់​នានា​"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mbappe បាន​មក​ឲ្យ​ក្លឹប​ Paris Saint Germain តាំង​ពី​ឆ្នាំ ​២០១៧​មក​ដោយ​ចូល​រួម​លេង​បាន​ ១២០​ប្រកួត​និង​ រក​គ្រាប់​បាល់​បាន​ ៩០​គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី