ពេលចាក់សាំងម្ដងៗអ្នកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បង់ពន្ធជូនរដ្ឋប៉ុន្មាន?

  • 2020-06-16 08:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ ហើយ​រដ្ឋ​មាន​តួនាទីចាត់ចែងថវិកានោះ ដើម្បី​អភិវឌ្ឍ​ប្រទេស​នា​គ្រប់​វិស័យ​ ក៏​ដូច​ជា​ថែរក្សា ​ការពារ​ និង​បម្រើ​សាធារណៈ​​ទូទាំង​ប្រទេសជាដើម។ បង់ពន្ធ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ដល់​រាជរដ្ឋាភិបាល​ ដែល​ប្រមូល​បាន​តាម​រយៈ​ចំណូល​របស់​ប្រជាជន​ ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​ ការ​លក់​ទំនិញ​ប្រើប្រាស់ ។ល។

​ងាក​មក​គិត​ពី​តម្លៃ​​ប្រេង​ឥន្ធនៈ​ ដែល​បាន​បូក​បញ្ចូល​តម្លៃ​ពន្ធ​ដែល​ពលរដ្ឋ​ទូទៅ​បាន​បង់​ តើ​អ្នក​ដឹង​ទេ​​ថា​ រាល់​ពេល​ចាក់​សាំង​ម្ដងៗ គិត​ពន្ធ​អ្វី​ខ្លះ​ និង​ចំនួន​ប៉ុន្មាន​ក្នុង​១​លីត្រ​? ​​​​តាម​ការ​បក​ស្រាយ​ក្នុង​តារាង​របស់​ក្រសួង​ពាណិជ្ជ​បាន​បញ្ជាក់​ថា​ ពន្ធ​រួមមាន ពន្ធគយ អាករ​បន្ថែម អាករ​ពិសេស ​និង​អាករ​លើ​តម្លៃ​បន្ថែម​ ១០%​។

សូម​មើល​ជាក់​ស្ដែង​នៃ​តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ថ្មី​ដែល​ត្រូវ​អនុវត្ត​ ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ២០២០ ​នឹង​ត្រូវ​ប្រកាស​លក់​តម្លៃ​ ២ ៨៥០ រៀល​ ក្នុង​១លីត្រ សម្រាប់​សាំង​ធម្មតា​ និង​ ២ ៦០០រៀល​ក្នុង​១លីត្រ​ សម្រាប់​ប្រេង​ម៉ាស៊ូត​ ក្នុង​នោះ​មាន​តម្លៃ​។ ​លោក​អ្នក​អាច​ពិនិត្យ​មើល​តម្លៃ​ពន្ធ​លើ​ប្រេងសាំង​​ថ្មី​ នៃ​តម្លៃ​សរុប​២ ៨៥០ រៀល​ ដែល​រដ្ឋ​បាន​គិត​ពន្ធ​រួមមាន​៖​

  • ពន្ធគយ= ០,០៧២៦ដុល្លារ
  • អាករ​បន្ថែម= ០,០២០០ដុល្លារ
  • អាករ​ពិសេស​= ០,០៨៦៥ដុល្លារ​
  • ១០% នៃ​​អាករ​លើ​តម្លៃ​បន្ថែម=​ ​០,០៦៣៦ដុល្លារ ​​​​

តម្លៃ​ពន្ធ​គឺ​បូក​បញ្ចូល​តម្លៃ​ជា​មធ្យម​នៃ​ប្រេង​ឥន្ធនៈ​ដែល​នាំ​ចូល​ពី​សិង្ហបុរី (Average MOPS) នាំ​ឲ្យ​មាន​តម្លៃ​ប្រេង​ឥន្ធនៈ​សម្រាប់​លក់​រាយ។ ជាក់​ស្ដែង​តម្លៃ​ប្រេង​សាំង​​​នាំ​ចូល​គឺ​ ០,១៧៣៤ ​ដុល្លារ​ រួច​បូក​តម្លៃ​ពន្ធ​ខាង​លើ​ នាំ​ឲ្យ​មាន​តម្លៃ​ប្រេង​សាំង​ថ្មី​តាម​សេចក្ដី​ប្រកាស​គឺ​ ប្រមាណ​ ០,៧០ដុល្លារ ឬ​ប្រមាណ​ ២ ៨៥០រៀល។​​​

គួរ​ជម្រាប​ថា ក្រសួង​ពាណិជ្ជកម្ម​មិនមែន​ជា​អ្នក​​កំណត់​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ទេ​ គឺ​ក្រសួង​ធ្វើការ​ស្រង់​ឡើង​-ចុះ​ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​ មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​យោង​ដូច​មាន​ក្នុង​លិខិត​ប្រកាស​ខាង​លើ​ប៉ុណ្ណោះ​។​ អាស្រ័យ​ហេតុនេះ​ សូម​សាធារណៈ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​ និង​សូម​គ្រប់​ស្ថានីយ​លក់​រាយ​ប្រេង​ឥន្ធនៈ​ទាំង​អស់​ប្រតិបត្តិ​តាម​ការ​ចាំបាច់​៕ ​

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី