មក ដឹងប្រវត្តិខ្លះៗ របស់ប្រាសាទព្រះខ័នកំពង់ស្វាយ (បាកាន)

  • 2020-06-19 12:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទព្រះខ័នកំពង់ស្វាយ (បាកាន) ជាតំបន់ប្រសាទទី៣ របស់ខេត្តព្រះវិហារ បន្ទាប់ពីប្រាសាទ ព្រះវិហារ និងប្រាសាទកោះកែវ ដែលអាចអោយភ្ញៀវទេសចរណ៌ចូលទស្សនាបានគ្រប់រដូវ ហើយទីតាំងប្រាសាទនេះក៏ស្ថិតក្នុងដែនការពារទេសភាព ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានផងដែរ។

ប្រាសាទព្រះខ័ន ជាប្រាសាទដែលសាងសង់ឡើងនៅ គស ១០០២ ដល់ ១០៥០ ដោយព្រះបាទ សុរយវរ្ម័នទី១ និងកសាងចុងក្រោយដោយព្រះបាទជ័យវរ្ម័នទី៧ (គស ១៨១១)។ ប្រាសាទនេះសាងសង់ឡើង ដើម្បីឧន្ទិសដល់ព្រហ្មសាសនា ក្នុងនោះដែរ ប្រាសាទព្រះខ័ន មានកំពែង២ជាន់ និងមានប្រាសាទធំតូចជាច្រើន រួមទាំងមានផ្លូវបុរាណតភ្ជាប់ពីប្រសាទបេងមាលាផងដែរ។

គួរបញ្ជាក់ដែរថា ប្រសាទបុរាណនេះ មានទីតាំង ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយផហលូវប្រមាណ ៨០គីឡូម៉ែត្រ ពីក្រុងព្រះវិហារ៕

ប្រាសាទចតុមុខ

ប្រភព៖ ក្រសួងទេសចរណ៍   អត្ថបទ ៖ Art