បង​ស្រី​ Ronaldo រិះគន់​ Sari ខ្លាំង​ៗក្រោយ​ Juventus ចាញ់​ Napoli

  • 2020-06-19 11:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elma ដែល​ជា​បង​ស្រី​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ធ្វើ​រិះគន់​ទៅ​លោក​ Maourizio Sarri គ្រូ​បង្គោល​ក្លឹប​ Juventus បន្ទាប់​ពី​ក្លឹប​នេះ​បាន​ចាញ់​ពាន​រង្វាន់​ Coppa Italia ទៅ​កាន់​ក្លឹប​ Napoli កាល​ពី​ថ្ងៃ​ពុធ​ ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

Elma បាន​និយាយ​ថា​៖" តើ​លោក​ធ្វើ​អ្វី​បាន​ទៀត​? លោក​ធ្វើ​បាន​តែ​ត្រឹម​ហ្នឹង​ទេ​។ ប្អូន​សម្លាញ់​ Ronaldo របស់​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​កាន់​តែ​ប្រសើរ​ ដោយ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​ខ្លួន​ឯង​ទេ​។"

បងស្រី​ Ronaldoរូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​អត់​យល់​ ម៉េច​ក៏​ពួក​គេ​លេង​ឲ្យ​ចាញ់​បែប​នេះ​ទៅ​វិញ​។"

យ៉ាង​ណា​ Elma បាន​បន្ថែម​ថា​ ណ្ហើយ​ប្អូន​ប្រុស​ ងើប​មុខ​ឡើង​ ខិតខំទៀត​ ទោះ​ប្អូន​មិន​អាច​ជួយ​ធ្វើ​អ្វី​ៗបានទាំង​អស់​ក៏​ដោយ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី