សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមរឿងទិញរថយន្ត ២៩០គ្រឿង

  • 2020-06-22 03:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជាទិញរថយន្ត ២៩០គ្រឿង ពីចិន មិនប្រើថវិកាជាតិសូម្បី១ សេន ខណៈការទិញរថយន្តនេះ គឺសម្រាប់ការពារជាតិ និងជួយសង្រ្គោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយ។

ថ្លែងអំឡុងពេលចុះពិនិត្យ​ការសាងសង់​ព្រលាន​យន្តហោះថ្មី​នាព្រឹកថ្ងៃទី២២ មិថុនា​ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានបញ្ជាទិញរថយន្តនេះតាំងពីខែ ៦ ឆ្នាំទៅ ហើយរថយន្តនេះត្រូវមកដល់តាំងពីខែកម្ភៈ ប៉ុន្ដែដោយសារបញ្ហាជំងឺកូវីដ១៩។

សម្ដេចបានរំលឹកថា «ចាប់ផ្តើមពីសម័យថ្ងៃមួយ គឺ​ទឹកជំនន់មេគង្គធ្ងន់ធ្ងរ បាក់ទំនប់វារីអគ្គិសនីធ្ងន់ធ្ងរនៅក្នុងប្រទេសឡាវ។ បាក់ភ្លាម ឡាវ​បាន​បញ្ជូនព័ត៌មាន​មកកម្ពុជា ព្រោះវាពាក់ព័ន្ធ​ស្រុកថាឡាបរីវាត់ នៅជាប់ព្រំដែន​ឡាវ។ ពេលនោះ ភូមិភាគមួយ និង​ខេត្តស្ទឹងត្រែង​បានចល័ត​កងទ័ព និង​កម្លាំងនគរបាល អាវុធហត្ថ ប្រមាណជាង១ពាន់នាក់ ដើម្បីយកប្រជាជនចេញពីតំបន់ដែលត្រូវលិច លង់។ ភាពលំបាកនៅពេលនោះ គឺបញ្ហាទាក់ទិននឹងបញ្ហាដឹកជញ្ជូនដើម្បីទៅជួយ​សង្គ្រោះប្រជាពលរដ្ឋ។ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនរបស់យើងមានស្តួចស្តើងណាស់។ ម៉្លោះហើយ ខ្ញុំគិតថា ខ្ញុំ​មិនប្រើថវិកាជាតិទេ ខ្ញុំត្រូវចលនាសប្បុរសជននានា»៕

ប្រភព៖ ផេកសម្ដេចតេជោ ហ៊ុន សែន