គួរឲ្យរន្ធត់! សិស្សសាលាចិន ៨នាក់ ស្លាប់ដោយសារលង់ទឹកនៅភាគនិរតីប្រទេស
- 2020-06-22 06:57:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! សិស្សសាលាចិន ៨នាក់ ស្លាប់ដោយសារលង់ទឹកនៅភាគនិរតីប្រទេស
ចន្លោះមិនឃើញ
ក្រុមអាជ្ញាធរចិន បាននិយាយនៅថ្ងៃច័ន្ទថាសិស្សសាលាបឋមសិក្សាចំនួន ៨ នាក់បានស្លាប់បន្ទាប់ពីលង់ទឹកនៅក្នុងទន្លេមួយនៅក្នុងក្រុងឆុងឈីងភាគនិរតី ប្រទេសចិន។
យោងតាមមន្ទីរសាធារណៈស្រុក បានអោយដឹងថាសិស្សទាំងនោះបានធ្លាក់ចូលទៅក្នុងទឹកទន្លេមួយនៅក្នុងភូមិតុងជៀក្នុងស្រុកតុងណាននៅប្រហែលម៉ោង ៣ និង ៣០ នាទីថ្ងៃអាទិត្យ។ ការស៊ើបអង្កេតដំបូងបានបង្ហាញថាជនរងគ្រោះជាសិស្សសាលាបឋមសិក្សាក្នុងតំបន់។ ពួកគេកំពុងលេងនៅក្បែរទន្លេនៅពេលដែលម្នាក់ក្នុងចំណោមសិស្សទាំងនោះបានធ្លាក់ចូលទៅក្នុងទឹក។ សិស្សទាំងអស់ បានស្លាប់ដោយសារលង់ទឹកក្រោយព្យាយាមជួយសង្គ្រោះសិស្សដែលធ្លាក់ចូលទឹកដំបូងគេ។
ក្រោយកើតហេតុ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពទាំងអស់ ហើយអាជ្ញាធរកំពុងបើក ការស៊ើបអង្កេតបន្ថែមទៀត៕