ទិដ្ឋភាពរោងចក្រ​ផលិត​តុក្កតា​សិច​នៅ​ចិន មានបំពាក់​បច្ចេកវិជ្ជា AI អាច​និយាយជាមួយ​មនុស្ស​

  • 2020-06-22 08:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​តុក្កតា​សិច​ជាច្រើន​របស់​ចិន​កំពុង​ផលិត​និង​លក់​តុក្កតា​ស៊ី​លី​កូន​រូបរាង​ដូច​មនុស្ស​ដ៏​ទំនើប​បំផុត​លើ​ពិភពលោក នៅលើ​ទីផ្សារ​ដ៏​ធំ​។​

​ក្រុមហ៊ុន WMDOLL ដែល​ផលិត​តុក្កតា​សិច​ដ៏​ធំ​បំផុត​មួយ​របស់​ចិន បានចាប់ផ្តើម​នូវ​អ្វីដែល​ខ្លួន​ហៅថា “​តុក្កតា​សិច​ដំណើរការ​ដោយ​បច្ចេកវិជ្ជា AI” ។​

​តុក្កតា​សិច​ឆ្លាត​វៃ ដែល​គេ​ដាក់​បង្ហាញ​លើកដំបូង​នៅ​ចុងឆ្នាំ ២០១៦ ផ្តល់ជូន​នូវ​លក្ខណៈពិសេស​ជាច្រើន ចាប់ពី​ការសន្ទនា​សាមញ្ញៗ​រហូតដល់​ការ​កម្រើក​ភ្នែក ដៃជើង និង ដើមទ្រូង​។​

​អតិថិជន​ក៏​អាច​បញ្ជា​ទិញ​តុក្កតា​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផងដែរ​ពី​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាង​ទុង​ភាគ​អាគ្នេយ៍ ដោយ​អាច​ជ្រើសរើស​ជម្រើស​ផ្សេងៗ​ដូចជា កម្ពស់ ម៉ូត​សក់ និង ពណ៌​ភ្នែក​។​

​បច្ចេកវិជ្ជា AI នៅលើ​តុក្កតា​សិច​នេះ​នៅមាន​លក្ខណៈ​ធម្មតា​នៅឡើយ​ទេ ពោលគឺ​ពួកវា​អាច​ឆ្លើយ​សំណួរ​បាន​ខ្លះៗ និង​មិនអាច​សន្ទនា​បានយូរ​ទេ​។​

​តុក្កតា​សិច​គឺ​ប្រើ​វាក្យសព្ទ​ដោយ​ភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ដ៏​ធំ​មួយ​របស់​ចិន គឺ Baidu ។​

​ក្រុមហ៊ុន ដែល​លក់​តុក្កតា​សិច​បាន​ប្រហែល ២០ ០០០ គ្រឿងក្នុង​មួយឆ្នាំ​នេះ បាន​ទទួលស្គាល់ថា ការកែលម្អ​លក្ខណៈពិសេស​គឺ​ពិតជា​មានការ​លំបាក​។​

​នេះ​គឺ​ដោយសារតែ​ពួក​អ្នកជំនាញ​មិន​ចាប់អារម្មណ៍​ក្នុង​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិជ្ជា AI សម្រាប់​ផលិតផល​មនុស្សពេញវ័យ​៕

ប្រភព ៖ rasmeinews.com

អត្ថបទពេញនិយម