Solskjaer នៅតែយល់ថា De Gea ជាអ្នកចាំទីល្អជាងគេលើលោក
- 2020-06-23 11:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer នៅតែយល់ថា De Gea ជាអ្នកចាំទីល្អជាងគេលើលោក
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកចាំទីអេស្ប៉ាញ David De Gea នៅតែជាអ្នកចាំទីល្អជាងគេនៅលើពិភពលោក។
លោកបានលើកឡើងថា៖ " ខ្ញុំនៅតែគិតថា De Gea ជាអ្នកចាំទីល្អជាងគេ " ។
លោកបានបន្តថា៖ " គេសង្គ្រោះបាល់បានល្អៗណាស់ ហើយព្រមទាំងជួយពួកយើងឈ្នះការប្រកួតទៀតផង។ គេមិនមែនបង្កកំហុស ដូចអ្វីដែលអ្នកផ្សេងមើលឃើញទេ។ ខ្ញុំពេញចិត្តនឹងការងាររបស់គេណាស់ " ។
David De Gea រងការរិះគន់ពីសំណាក់មជ្ឈដ្ឋានបាល់ទាត់មួយចំនួន ដោយសារតែធ្លាក់ទម្រង់លេងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕