សៀវ ឡុងនីឆ្នាំ ១៩៩៥ ធ្លាយរូបចាស់ខ្លាំង ខុសមួយមេឃមួយដី ពីរូបបង្ហោះខ្លួនឯង
- 2020-06-24 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវ ឡុងនីឆ្នាំ ១៩៩៥ ធ្លាយរូបចាស់ខ្លាំង ខុសមួយមេឃមួយដី ពីរូបបង្ហោះខ្លួនឯង
ចន្លោះមិនឃើញ
រូបភាពជាក់ស្ដែងរបស់តារាសម្ដែងស្រីជើងចាស់ហុងកុង Carman Lee បានលេចឃើញនូវស្លាកស្នាមរបស់ពេលវេលាជាច្រើនដូចជាស្បែកស្រអាប់ និងជ្រីវជ្រួញ ខុសពីរូបភាពដែលម្ចាស់សាមីខ្លួនបង្ហោះទាំងស្រុង។
កាលពិថ្ងៃទី ២៣ ខែមិថុនាមុននេះ កម្រងរូបភាពតារាសម្ដែងស្រីចាស់វស្សារថតជាមួយអ្នកគាំទ្រត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយទទួលបានចំណាប់អារម្មណ៍ជាច្រើន។ មូលហេតុគឺមកពី រូបភាពដែលអ្នកគាំទ្របង្ហោះទាំងនេះ គឺមើលទៅតួរឿង ទេពឥន្ទ្រីបក្សីស្នេហ៍ ខុសគ្នាទាំងស្រុងជាមួយរូបដែលនាងបង្ហោះខ្លួនឯង។
ជាក់ស្ដែង ទោះបីជាមានការផាត់មុខហើយក៏ដោយ ព្រោះកំពុងថតរឿង តែសម្រស់របស់តារាស្រីវ័យ ៤៦ឆ្នាំ នៅតែមើលទៅទ្រុឌទ្រោមខ្លាំង ពេលគ្មានជំនួយពីកម្មវិធីកែរូបរូបភាព។ គួរបញ្ជាក់ផងដែរថា នៅលើបណ្ដាញសង្គមរបស់ខ្លួន សៀវ ឡុងនី តែងទទួលបានការសរសើរជាច្រើន ព្រោះភាពវ័យក្មេងរបស់ខ្លួន។ យ៉ាងណាក្ដី ទស្សនិកជនបានបញ្ចេញមតិថា តាមពិតនេះគឺជាលទ្ធផលនៃការកែរូបប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ ក៏មានអ្នកឡើងដែរថា ដោយសារតែស្គមពេក ទើបធ្វើឲ្យ Carman Lee មើលទៅចាស់បែបនេះ ដោយមនុស្សជាច្រើនបានផ្ដល់ដំបូន្មានទៅនាងថា គួរញ៉ាំបន្ថែមឲ្យមានសាច់បន្តិច៕