Toyota Venza ឆ្នាំ២០២១ តុបតែងគ្រឿង "GR” រឹតតែកាច និងទាក់ទាញ

  • 2020-06-24 02:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីមួយខែមុន ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Venza ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលមានការឌីហ្សាញថ្មីទាំងស្រុង។

ឥឡូវនេះ ក្រុមហ៊ុន TRD របស់ Toyota បានចេញគ្រឿងតុបតែងថ្មីសម្រាប់ Venza ដោយក្នុងនោះមានទាំងកាងមុខ, កាងចំហៀង, កាងក្រោយ និងយ៉ាន់ពណ៌ខ្មៅទំហំ ២០អ៊ីញ ព្រមទាំងតែមពណ៌ក្រហមលាយខ្មៅផងដែរ។

ទោះជាយ៉ាងណា គ្រឿងតុបតែងនេះបានប្រកាសចេញសម្រាប់តែទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ ហើយគេក៏មិនទាន់ដឹងច្បាស់ឡើយថា វានឹងមានលក់នៅទីផ្សារដទៃទៀតឬអត់។ ចំពោះតម្លៃរបស់វាវិញ គឺចន្លោះពី ៣ ៥០០ដុល្លារ ទៅ ៤ ០០០ដុល្លារ ហើយប្រាកដណាស់ថាវានឹងមានតម្លៃខុសពីនេះ ប្រសិនបើចេញលក់នៅប្រទេសផ្សេងទៀត៕

ប្រភព៖ autoblog   ប្រែ​សម្រួល៖ សេង ឡុង