លើ iOS 14 ពេលគោះខ្នង iPhone អាចបញ្ជាមុខងារជាច្រើនបានលឿនបំផុត

  • 2020-06-24 02:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Back Tap បាន​ក្លាយ​ជា​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​មួយ​នៅ​លើ iOS 14 ដែល​គេ​អាច​ដំណើរ​ការ​មុខងារ​ជា​ច្រើន​បាន​លឿន​បំផុត ដោយ​គ្រាន់​តែ​គោះ​ខ្នង​ iPhone ពីរ ឬ​បី​ដង តាម​ការ​កំណត់។

ខាង​ក្រោម​នេះ​ជា​ផ្ទាំង​បង្ហាញ​អំពី​មុខងារ​ជា​ច្រើន​ដែល​គេ​អាច​បញ្ជា​បាន​តាម​រយៈ​ការ​ប្រើ​កាយ​វិការ​គោះ ៖

បើ​តាម​អ្នក​ដែល​បាន​ដំឡើង iOS 14​ ប្រភេទ Developer Beta លើ​ឧបករណ៍​របស់​ខ្លួន បាន​ឲ្យ​ដឹង​ថា​មុខងារ Back Tap ដំណើរ​ការ​បាន​ល្អ​បំផុត ទោះ​បី​ជា​ទូរសព្ទ​មាន​ដាក់​ស្រោម​ការពារ​ក្ដី។ ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​​ឧបករណ៍​ដែល​អាច​គាំទ្រ​មុខងារ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​ទំនង​ជា​អាច​ដំណើរ​ការ​តែ​នៅ​លើ​ឧបករណ៍​ដែល​គាំទ្រ​មុខងារ Tap to Wake ដូច​ជា X, XS and XS Max, XR, 11, 11 Pro និង​ 11 Pro Max ជា​ដើម៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង