Harry Kane៖ ខ្ញុំចង់​ស៊ុតឱ្យបាន ២០០​ គ្រាប់នៅ Premier League

  • 2020-06-24 05:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានក្រុមក្លឹប Spurs, Harry Kane បាន​ដាក់គោលដៅ​រកឱ្យបាន២០០គ្រាប់ ​នៅលីគកំពូលអង់គ្លេស ​បន្ទាប់ពីគេរកបានមួយគ្រាប់បន្ថែមទៀត ឈ្នះលើកក្រុម West Ham ២-០ កាលពីពេលថ្មីៗ​។

Harry Kane

Harry Kane ប្រាប់ Sky Sports ៖«ខ្ញុំចង់​ស៊ុតឱ្យបាន ២០០​ គ្រាប់នៅ Premier League។ ខ្ញុំទើបអាយុ២៦ឆ្នាំទេ ដូច្នេះខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើបាន ២០០គ្រាប់ឆាប់ៗ។ ការស៊ុតបញ្ចូលទី ជាអារម្មណ៍ល្អបំផុត នៅលើពិភពលោក។ ២០០ប្រកួត...វាលឿនណាស់»។

ចាប់តាំងពីលេងឱ្យ​ក្រុមក្លឹបខ្នាយមាន់មាស Spurs ក្នុងឆ្នាំ២០០៩ រហូតបច្ចុប្បន្ន ប្រធានក្រុមដែលទើបជាពីរបួស​ រកបាន ១៣៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២០០ប្រកួត ហើយមានតែ Sergio Aguero របស់ Manchester City ប៉ុណ្ណោះ ធ្វើបានល្អជាងពោល គឺ ១៣៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២០០ប្រកួតដំបូងរបស់គេ។ យ៉ាងណា Aguero មិនទាន់រកបាន ២០០គ្រាប់នៅឡើយទេ។

ចាប់តាំងពីឆ្នាំ២០១១ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំ បានបង្ហាញខ្លួន ២៦៣ប្រកួតឱ្យក្រុមមេឃខៀង Man City រកបាន ១៨០គ្រាប់។ ចំណែក Kane បើរាប់បញ្ចូលទាំងការប្រកួតឱ្យ Norwich City បីប្រកួតទៀត គេបង្ហាញខ្លួនសរុប ២០៣លើក ក្នុងទឹកដីអង់គ្លេស។

គួរបញ្ជាក់ថាកន្លងមក មានតែកីឡាករពីររូបប៉ុណ្ណោះ ដែលរកគ្រាប់បានច្រើនជាងគេ ក្នុងការបង្ហាញខ្លួន២០០ប្រកួតនៅ Premier League ជាបន្តបន្ទាប់ គឺ Alan Shearer ស៊ុតបញ្ចូលទី ៤៤១គ្រាប់ (លេងសរុប ២៦០ប្រកួត) និង​ Wayne Rooney ស៊ុត​បាន ៤៩១គ្រាប់ (លេងសរុប ២០៨ប្រកួត)៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ