Solskjaer និយាយ​ត្រង់​ៗ​ថា​ Man Utd មិន​ទាន់​អាច​ប្រជែង​យក​ពាន​ PL បាន​ទេ

  • 2020-06-24 11:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក​ Ole Gunnar Solskjaer បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​នៅ​មិន​ទាន់​ អាច​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ Premier League បាន​នៅ​ឡើយ​ទេ​។

លោក​ Solskjaer បាន​និយាយ​ថា​៖" យើង​នឹង​នៅ​តែ​ខិត​ខំ​ អភិវឌ្ឍ​ក្លឹប​របស់​យើង​ជា​បន្ត​បន្ទាប់​ទៀត​។ យើង​នឹង​ចំណាយ​លុយ​មួយ​ចំនួន​ រក​អ្នក​ណា​ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រសើរ​។ ក្លឹប​របស់​យើង​រៀប​ចំ​ល្អ​ហើយ​ យើង​កំពុង​តែ​បោះ​ជំហាន​បាន​ត្រឹម​ត្រូវ​ហើយ​លើក​នេះ​។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" ប៉ុន្តែ​វា​មិន​ទាន់​ដល់​ចំណុច​មួយ​ដែល​យើង​ចង់​បាន​ ក្លឹប​យើង​មិន​ទាន់​អាច​ប្រកួត​ប្រជែង​យក​ពាន​ PL បាន​ទេ​ តែ​យើង​នឹង​ខិត​ខំ​ធ្វើ​ម្ដង​មួយ​ជំហាន​។"

យ៉ាង​ណា​មិញ​លោក​ Solskjaer បាន​ត្រឹម​សង្ឃឹម​ថា​ ក្លឹប​លោក​អាច​ប្រជែង​យក​ពាន​ Europa League និង ពាន​ FA Cup បន្ទាប់​មក​លោក​នឹង​​គិត​បន្ត​ អ្វី​ដែល​លោក​ធ្វើ​បាន​ នៅ​រដូវ​កាល​ខាង​មុខ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម