Toyota ប្រកាសឈប់លក់ឡាន Yaris នៅអាមេរិក

  • 2020-06-25 02:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រូវការរថយន្តតួខ្ពស់កើនឡើង បានធ្វើឲ្យចំនួនលក់នៃរថយន្ត Sedan និង Hatchback ធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ក្រុមហ៊ុនធំៗមួយចំនួន ដូចជា Ford និង General Motors សម្រេចឈប់ផលិតរថយន្តជាច្រើនម៉ូដែល ហើយឥឡូវនេះ Toyota ក៏បានសម្រេចចិត្តឈប់ផលិត និងលក់ម៉ូដែល Yaris នៅសហរដ្ឋអាមេរិក ផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Toyota នឹងឈប់ផលិតរថយន្ត Yaris នៅចុងខែមិថុនានេះតែម្តង ហើយវានឹងលែងមានលក់នៅសហរដ្ឋអាមេរិក ត្រឹមស៊េរីឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ Toyota អះអាងថា វាប៉ះពាល់តែទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈទីផ្សារដទៃទៀតនៅតែបន្តលក់ Yaris ដដែល។

គួរឲ្យដឹងថា Toyota លក់ដាច់រថយន្ត Yaris បានត្រឹម ២ ១៨១គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ មិនដូចកាលពីឆ្នាំ២០០៨ លក់បានដល់ ១០២ ៣២៨គ្រឿងឯណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម