Apple បានដោះស្រាយបញ្ហាដ៏រំខានមួយលើកម្មវិធី Camera របស់ iPhone

  • 2020-06-25 07:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​ជា​ច្រើន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 ក្រុមហ៊ុន Apple បាន​ដោះ​ស្រាយ​នូវ​បញ្ហា​គួរ​ឲ្យ​ធុញ​មួយ​លើ​​កាមេរ៉ា​របស់ iPhone។

កន្លង​មក​នេះ​ ដើម្បី​ប្ដូរ​កម្រិត Resolution និង​ល្បឿន Frame ពេល​ថត​វីដេអូ​ គឺ​ត្រូវ​ចូល​ទៅ​ប្ដូរ​នៅ​ក្នុង Settings របស់​ទូរសព្ទ (លើក​លែង​តែ​លើ​ត្រកូល iPhone 11) ដែល​វា​​​ជា​រឿង​រំខាន​ចិត្ត​មួយ ពេល​ដែល​គេ​​​ចង់​ប្ដូរ​ម្ដងៗ។

ដោយ​ឡែក​នៅ​លើ​ iOS 14 នឹង​មាន​បញ្ចូល​នូវ Option សម្រាប់​ប្ដូរ​កម្រិត​ និង​ល្បឿន Frame នៅ​ក្នុង​កម្មវិធី Camera របស់​ទូរសព្ទ​តែ​ម្ដង។ Apple បាន​បញ្ជាក់​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​មាន​លើ iPhone គ្រប់​ម៉ូដែល​ដែល​គាំទ្រ​នូវ iOS 14 មាន​ទាំង iPhone 6s/6s Plus ​ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៥៕

ប្រភព៖ fossbytes   ប្រែ​សម្រួល៖ សុខហេង