យ៉េន​ ឌីណា​ នៅ​តែ​សង្ឃឹម​ឈ្នះ​ជា​លើក​ទី៥​ជា​មួយ​ សូត្រ​ ប៊ុនធី​

  • 2020-06-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ខេត្ត​កោះកុង​ យ៉េន​ ឌីណា​ នៅ​តែ​សង្ឃឹម​ឈ្នះ​លើ​កីឡាករ​ សូត្រ​ ប៊ុនធី​ នា​ការ​ប្រកួត​សងសឹក​លើក​ទី៥ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ឯ​សង្វៀន​ CNC ។​

យ៉េន​ ឌីណា​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ សូត្រ​ ប៊ុនធី​ គឺ​ជា​អ្នក​ប្រដាល់​ល្អ​កែង​មួយ​រូប។​ ឌីណា តែងតែ​ប្រុងប្រយ័ត្ន​បំផុង​ជា​ពិសេស​កែង​របស់​ ប៊ុនធី​ ។​ ចំពោះ​ជ័យជម្នះ​កាល​ពី​សប្ដាហ៍​មុន​នោះ​ជា​មួយ​ សូត្រ​ ប៊ុនធី​ គឺ​ខ្លួន​វ៉ៃ​មួយ​ទឹក​គិត​មួយ​ទឹក​ និង​ប្រែប្រួល​ទៅ​តាម​ដៃគូ​ផង​ដែរ។​

កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ប៉ះ​ជា​មួយ​ សូត្រ​ ប៊ុនធី​ ខ្លួន​គឺ​វ៉ៃ​មួយៗ​ប៉ុណ្ណោះ​មិន​បុក​ ឬ​ចេះ​តែ​សម្រុក​នោះ​ទេ​ពោល​វ៉ៃ​រក្សា​កម្លាំង​ និង​មិន​ឆេវឆាវ​ផ្ដេសផ្ដាស​ឡើយ​បើ​មិន​ដូច្នេះ​ទេ​អាច​និង​ភ្លាត់។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ថា​ស្គាល់ពី​សមត្ថភាព ប៊ុនធី​ ច្បាស់​ណាស់​ នឹង​នៅ​តែ​សង្ឃឹម​ថា​ឈ្នះ​ទៀត​ជំនួប​ទី៥​នេះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ យ៉េន​ ឌីណា​ នឹង​ត្រូវ​ប៉ះ​ សូត្រ​ ប៊ុនធី​ ជា​លើក​ទី៥​ នៅ​ថ្ងៃ​អាទិត្យ​ ទី២៨​ សប្ដាហ៍​នេះ​ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ។​ ៤លើក​មុន​គឺ​ ឌីណា​ មិន​ដែល​ចាញ់​កីឡាករ​ សូត្រ​ ប៊ុនធី​ នោះ​ឡើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម