ឡូយ​មិន​ធម្មតា មាន​ដំណឹង ខាន់ ជេមស៍ ត្រូវ​ក្រុម​ហ៊ុន​ធំ​លំដាប់​អន្តរជាតិ​មួយ ចុះ​កុងត្រា​យក​ដល់ ៥​ឆ្នាំ​ឯណោះ

  • 2020-06-26 03:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មាន​សិល្បករ សិល្បការិនី​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​នានា​ទាក់ទង​ធ្វើ​ជា​តារា​តំណាង​របស់​អាជីវកម្ម​ពួក​គេ ដូច​ករណី ខាន់ ជេមស៍ ដែល​នៅ​ថ្ងៃ​នេះ​មាន​ដំណឹង​ថា លោក​ត្រូវ​បាន​ក្រុមហ៊ុន​ធំ​លំដាប់​អន្តរជាតិ​មួយ បាន​ចុះកុងត្រា​យក​លោក​មក​រួម​ការងារ​ដល់​ទៅ ៥​ឆ្នាំ​ឯណោះ។

នេះ​ជា​ការ​វិវត្តន៍​មួយ​ជំហាន​ទៀត​របស់​ម្ចាស់​បទ "របាំ​ចង​ស្នេហ៍" ខណៈ កន្លង​មក​ថ្វី​បើ​មាន​សិល្បករ សិល្បការិនី​ខ្មែរ​ជា​ជា​ច្រើន​ទទួល​បាន​ការងារ​ដូច​គ្នា​នេះ ប៉ុន្តែ​ភាគ​មិន​មាន​កុងត្រា​រយៈ​ពេល​វែង​ដូច្នេះ​ទេ ពោល​គឺ​ភាគ​ច្រើន​ត្រឹម ១-៣​ឆ្នាំ​ប៉ុណ្ណោះ។ ព័ត៌មាន​ប្រកាស​នា​ថ្ងៃ​ម្សិលមិញ លោក ខាន់ ជេមស៍ ​ត្រូវ​បាន​ក្រុមហ៊ុន “ASPOR” ដែល​នាំ​ចូល​គ្រឿង​អេឡិចត្រូនិក​​ធំ​មួយ ជ្រើសរើស​ជា​ទូត​សុឆន្ទៈ ប្រចាំ​ប្រទេស​កម្ពុជា។

ទទួល​កិច្ចការ​ដ៏​ធំ​មួយ​នេះ តារា​ចម្រៀង​សំឡេង​ផ្អែម លោក ខាន់ ជេមស៍ បាន​ឲ្យ​ដឹង​ថា លោក​ពិត​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ក្នុង​ការ​ធ្វើ​ទូត​សុឆន្ទៈ ឲ្យ​ក្រុមហ៊ុន “ASPOR” និង​មាន​មោទកភាព ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​រូប​លោក តំណាង​ឲ្យ​ម៉ាក​សញ្ញា “ASPOR” ជា​ម៉ាក​ល្បី កំពុង​វាយ​លុក​ទីផ្សារ​ទាំង​នៅ​លើ​ពិភព​លោក និង​ក្នុង​ប្រទេស​កម្ពុជា។

លោក ខាន់ ជេមស៍ បន្ត​ថា ក្រុមហ៊ុន «ASPOR» គឺ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ជា​ពិសេស​គ្រឿង Accessories ផ្សេង​ៗ​ដូច​ជា ឆ្នាំង​សាក​ទូរស័ព្ទ, Power Bank, ឈុត​ការ៉ាអូខេ និង​កាស់​ស្ដាប់ ជា​ដើម​នោះ សុទ្ធ​សឹង​តែ​មាន​គុណភាព​ល្អ លំដាប់​អន្តរជាតិ ពេញ​និយម​ច្រើន ក្នុង​ការ​ប្រើប្រាស់​សម្រាប់​អតិថិជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

ដោយសារ​តែ​លេច​មុខ​មាត់​ខ្លាំង ក្នុង​វិស័យ​ជំនួញ មាន​ដៃគូ​សហការ​ច្រើន រួម​ទាំង​ប្រជាប្រិយភាព​កេរ្តិ៍​ឈ្មោះ​ល្អ​ផង​នោះ បាន​ធ្វើ​ឲ្យ​លោក ខាន់ ជេមស៍ ក្លាយ​ជា​អ្នក​ជម្រើស​ទី១ សម្រាប់​ក្រុមហ៊ុន “ASPOR” ក្នុង​ការ​ជ្រើសរើស​ជា​ទូតសុឆន្ទៈ ប្រចាំ​ប្រទេស​កម្ពុជា។

ការ​ចុះ​កុងត្រា ជា​តំណាង​ឲ្យ​ក្រុមហ៊ុន «ASPOR» ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ​នេះ ដោយ​ក្នុង​កុងត្រា​នោះ មាន​រយៈពេល​៥ឆ្នាំ ហើយ​នឹង​បន្ត​ទៀត នៅ៥ឆ្នាំខាងមុខ៕