៤ វិធី​ជួយ​បង្កើន​ល្បឿន​កុំព្យូទ័រ​ចាស់ៗ​ឲ្យ​ដើរ​លឿន​ជាង​ធម្មតា

  • 2020-06-26 09:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​អាយុកាល​នៃ​កុំព្យូទ័រ​អាច​ប្រើប្រាស់​បាន​រយៈ​ពេល ៤ ទៅ ៥ ឆ្នាំ បន្ត​ពី​នោះ​ ម៉ាស៊ីន​នឹង​ចាប់​ផ្តើម​ដំណើរការ​យឺត​ខុស​ពី​កាល​ទិញ​ដំបូង។ នោះ​មិន​ជា​បញ្ហា​ធំ​ដុំ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​គួរ​សម្រប​តាម និង​រក​ដំណោះស្រាយ ជា​ជាង​ការ​ចំណាយ​លុយ​ទិញ​ថ្មី​បើ​ពុំ​ចាំ​បាច់។

១.ដំឡើង​ទំហំ RAM:

RAM (Random Access Memory) ត្រូវ​បាន​ស្គាល់​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​អនុញ្ញាត​ឲ្យ​អ្នក​អាច​បើក​កម្មវិធី-ហ្គេម​ច្រើន​ក្នុង​ពេល​តែ​មួយ។ មាន​តម្លៃ​ធូរ​ថ្លៃ​ និង​ងាយស្រួល​ដំឡើង​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​មុន​សម្រេច​ចិត្ត​ដំឡើង​ទំហំ RAM ចាំ​បាច់​ត្រូវ​ពិនិត្យ​ប្រភេទ​ជើង​ទម្រ​ដែល​គាំទ្រ​ RAM មួយ​ណា​ជា​មុន​សិន។

២.សម្អាត Temp Files តាម​រយៈ Disk Cleanup:

ការ​ទុក​ឲ្យ​មាន​ទំហំ​ទំនេរ​ច្រើន​ក្នុង​កុំព្យូទ័រ​ពិត​ជា​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​ដើរ​លឿន ដោយ Disk Cleanup ជា​មុខងារ​មក​ពី​នាយ​របស់ Windows អាច​សម្អាត Temp Files ឬ​ឯកសារ​ដែល​អ្នក​លែង​ត្រូវ​ការ។ ដើម្បី​ប្រើប្រាស់ សូម​ចុច​ទៅ​កាន់ Start Button > វាយ​ពាក្យ Disk Cleanp > រើស​យក Hard Drive ណា​មួយ​ដែល​ចង់​សម្អាត មុន Check លើ​គ្រប់​ File ដែល​ចង់​សម្អាត រួច​ចុច​ពាក្យ OK។

៣.ដំណើរការ Disk Defragmenter:

ជា​មុខងារ​មួយ​ផ្សេង​ទៀត​ជួយ​ឲ្យ​អ្នក​រៀប​ចំ​ឯកសារ​ដែល​រប៉ាត់រប៉ាយ​ក្នុង​ទីតាំង​ផ្សេង​គ្នា​មក​តែ​មួយ។ ត្រង់ Start Button > វាយ​ពាក្យ Disk Defragmenter > រើស​យក Hard Drive ណា​មួយ រួច​ចុច​ពាក្យ Defragment Disk។

៤.កម្ចាត់​មេរោគ Malware និង Spyware ពី​កុំព្យូទ័រ:

ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​យឺត ដោយ​ឆ្លង​តាម​រយៈ​ការ​ចុច​លើ​ផ្ទាំង pop-ups ណា​មួយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​កំណត់​ក្នុង​កុំព្យូទ័រ​មាន​ការ​ផ្លាស់ប្តូរ ឬ​ឆ្លង​ចេញ​ពី​ការ​ប្រើប្រាស់​លើ Web Browser។ មាន​ជម្រើស​ច្រើន​នៃ​កម្មវិធី​កម្ចាត់ Malware ដូច​ជា Malwarebytes Anti-Malware, Bitdefender ឬ Adaware Antivirus ជា​ដើម៕

ប្រភព៖ small-bizsense   ប្រែសម្រួល៖ កៅ រក្សា