ចំណោម​កីឡាករ​ថ្លៃជាងគេ​ ១០នាក់​នៅ​ Ligue 1 ៥នាក់ជា​កីឡាករ​ PSG

  • 2020-06-26 14:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លីគ​កំពូល​បារាំង​ ក្លឹប​យក្ស​ Paris Saint-Germain បាន​វាត​ទី​លីគ​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ។ ក្លឹប​សំបូរ​លុយ​ពាន់​លាន​ដុល្លារ ចំណែក​ឯ​តម្លៃ​ខ្លួន​កីឡាករ​ក៏​មិន​ថោក​ដែរ។ ជាក់ស្ដែង​ក្នុង​ចំណោម​កីឡាករ​ថ្លៃ​ជាង​គេ ១០នាក់​នៅ​ក្នុង​ប្រទេស​បារាំង មាន​កីឡាករ​ដល់​ទៅ ៥នាក់​ជា​កីឡាករ​របស់​ក្លឹប​មួយ​នេះ​។ ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅ​ Ligue 1 ក្នុង​ពេល​នេះ​៖

១. Kylian Mbappe៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ជាង​ ២០៣លាន​ដុល្លារ​។

២. Neymar៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germaim មាន​តម្លៃ​ខ្លួន​ជាង​ ១៤៣​លាន​ដុល្លារ​។

៣. Marco Verratti៖ ខ្សែ​បម្រើ​របស់​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ជាង​ ៦៧​លាន​ដុល្លារ​។

៤. Mauro Icardi៖ ខ្សែ​​​ប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ជាង​ ៦៧​លាន​ដុល្លារ​។

៥. Marquinhos៖ ខ្សែ​ការពារ​របស់​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ជាង​ ៥៨​លាន​ដុល្លារ​។

៦. Houssem Aouar៖ ខ្សែ​បម្រើ​របស់​ក្លឹប​ Olympique Lyon មាន​តម្លៃ​ខ្លួន​ជាង​ ៥៥​លាន​ដុល្លារ​។

៧. Memphis Depay៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Olympique Lyon មាន​តម្លៃ​ខ្លួន​ជាង​ ៤៩​លាន​ដុល្លារ​។

៨. Wissam Ben Yedder៖ ខ្សែ​ប្រយុទ្ធ​​របស់​ក្លឹប​ AS Monaco មាន​តម្លៃ​ខ្លួន​ជាង​ ៤៤​លាន​ដុល្លារ​។

៩. Moussa Dembele៖ ខ្សែ​ប្រយុទ្ធ​​របស់​ក្លឹប​ Olympique Lyon មាន​តម្លៃ​ខ្លួន​ជាង​ ៤៤​លាន​ដុល្លារ​។

១០. Eduardo Camavinga៖ ខ្សែ​បម្រើ​របស់​ក្លឹប​ Stade Rennais មាន​តម្លៃ​ខ្លួន​ជាង​ ៤២​លាន​ដុល្លារ​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី