Klopp មិន​ពេញ​ចិត្ត​អ្នក​គាំទ្រ​ Liverpool ដែល​អបអរ​យ៉ាង​អធិកអធម​ ក្នុង​ពេល​នេះ​ទេ

  • 2020-06-29 11:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool បាន​សរសេរ​សំបុត្រ​ជំហរ​ទៅ​កាន់​​អ្នក​គាំទ្រ​​ក្នុង​ Liverpool Echo ដែល​ជា​គេហទំព័រ​គាំទ្រ​ក្លឹប​នេះ​ថា​ លោក​មិន​ពេញ​ចិត្ត​នឹង​ការ​អបអរ​ដោយ​មាន​លក្ខណៈ​ជួប​ជុំ​អញ្ចឹង​ទេ​ ព្រោះ​ក្នុង​ពេល​នេះ​ជំងឺ​កូវីដ-១៩​ នៅ​តែ​​មិន​ទាន់​ថមថយ​នៅ​ឡើយ​ទេ​។

លោក​ Jurgen Klopp បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ពេញ​ចិត្ត​ឲ្យ​អបអរ​លក្ខណៈ​ជួប​ជុំ​គ្នា​អញ្ចឹង​ឡើយ​។ យើង​ធ្វើ​អ្វី​ក៏​ដោយ​ ត្រូវ​គិត​ពី​ពី​សុវត្ថិភាព​ផង​ក្នុង​ពេល​នេះ​ ព្រោះ​ថា​ជំងឺ​កូវីដ-១៩​ នៅ​មិន​ទាន់​ថមថយ​ទេ​។ យើង​ទាំង​អស់​គ្នា​ គួរ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ពេទ្យ​ និង​អាជ្ញាធរ​ឲ្យ​បាន​ជាប់​លាប់​ មិន​ត្រូវ​ប្រហែស​ខ្លួន​អញ្ចឹង​ទេ​។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" យើង​គួរ​អបអរ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ទៅ​។ តាម​ពិត​ទៅ​ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​ ឲ្យ​លើស​ពី​ការ​ជួប​ជុំ​ដ៏​ធំ​ជាង​នេះ​ទៀត​ផង​ តែ​ធ្វើ​ទៅ​មិន​កើត​ទេ​ក្នុង​ឆ្នាំ​ ប្រសិន​បើ​ស្ថានភាព​ដូច​ឆ្នាំ​មុន​ ខ្ញុំ​ធ្វើ​បាត់​ហើយ​ តែ​នេះ​យើង​គួរ​គិត​ពី​សុវត្ថិភាព​ជា​ចម្បង​សិន​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​ក្លឹប​ Liverpool បាន​ឈ្នះ​ពាន​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​ជុំ​គ្នា​អបអរ​ ហើយ​បាន​បង្ក​ជា​គ្រោះ​ថ្នាក់​ ហើយ​ទៀត​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ថែម​ទៀត​ផង​៕

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី