Barca យល់​ព្រម​លក់ Arthur ទៅ​ Juventus តែ​យក​បាន Pjanic មក​វិញ

  • 2020-06-30 01:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប Juventus កីឡាករ Miralem Pjanic នឹង​ចូលរួម​ជាមួយ Barcelona ពេល​បញ្ចប់​រដូវ​កាល​នេះ​ក្នុង​កិច្ចសន្យា​ប្ដូរ​គ្នា​ជាមួយ​កីឡាករ​ប្រេស៊ីល Arthur។

Pjanic វ័យ​៣០​ឆ្នាំ​បាន​យល់​ព្រម​តម្លៃ​ខ្លួន​ផ្ទេរ​៦០​លាន​អឺរ៉ូ ជាមួយ​ប្រាក់​បន្ថែម​​ផ្សេង​ៗ​ទៀត​៥​លាន​អឺរ៉ូ។ គេ​បាន​បង្ហាញ​ខ្លួន​​២១៤​ប្រកួត​ឲ្យ​ក្រុម​ជើងឯក​លីគ​កំពូល​របស់​អ៊ីតាលី​ Juventus បន្ទាប់​ពី​ចូលរួម​កាល​ពី​ឆ្នាំ​២០១៦។

ក្នុង​លក្ខខណ្ឌ​និយាយ​គ្នា​រវាង​ក្លឹប​ទាំង​ពីរ កីឡាករ Arthur វ័យ​២៣​ឆ្នាំ​ដែល​ចូលរួម​ជាមួយ Barca ពី​ក្លឹប​ Gremio ក្នុង​កុងត្រា​៦​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៨ នឹង​​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ទៅ Juventus វិញ​ក្នុង​តម្លៃ​ខ្លួន​៧២​លាន​អឺរ៉ូ ជាមួយ​ប្រាក់​បន្ថែម​​ផ្សេង​ៗ​ទៀត​១០​លាន​អឺរ៉ូ។

Arthur នឹង​បន្ត​លេង​ឲ្យ Barcelona រហូត​ដល់​ចប់​រដូវ​កាល​នេះ។ Juventus ពេល​នេះ​កំពុង​ឈរ​លេខ​១​លើ​តារាង​ពិន្ទុ Serie A ដាច់​៤​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Lazio៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ