រកឃើញភស្តុតាងលើ iOS 14 បង្ហាញថា iPhone 12 អាចថតវីដេអូ 4K/240FPS

  • 2020-06-30 02:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​កូដ​ដែល​គេ​រក​ឃើញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 Beta 1 បាន​បង្ហាញ​ត្រកូល​ iPhone 12 នឹង​មាន​ជម្រើស​ថត​វីដេអូ​កម្រិត 4K/240fps រួម​ជា​មួយ​ជម្រើស​ 4K/120fps ផង​ដែរ។

បើ​តាម​ការ​បញ្ជាក់​ពី​ PineLeaks និង EverythingApplePro បាន​ឲ្យ​ដឹង​ថា​ជម្រើស​វីដេអូ 4K/240fps ទំនង​ជា​សម្រាប់​ប្រើ​ការ​ថត​វីដេអូ Slo-Mo ចំណែក​វីដេអូ 4K/120fps អាច​ជា​ជម្រើស​សម្រាប់​ការ​ថត​វីដេអូ​ធម្មតា។

រូបភាព Render

គួរ​ដឹង​ថា​ត្រកូល iPhone 11 នា​ពេល​បច្ចុប្បន្ន​នេះ​អាច​ថត​វីដេអូ​ធម្មតា​បាន​នៅ​កម្រិត 4K/60fps និង​ការ​ថត​វីដេអូ Slo-Mo ល្បឿន 240fps ស្ថិត​នៅ​កម្រិត​ត្រឹម 1080P ប៉ុណ្ណោះ។ iPhone 12 រំពឹង​ថា​នឹង​មាន​ចំនួន ៥​ប្រភេទ​ឯណោះ មាន​ប្រភេទ​ធម្មតា​ចំនួន​ពីរ និង​ប្រភេទ Pro ចំនួន​ពីរ​ដែល​សុទ្ធ​តែ​គាំទ្រ​សេវា 5G ហើយ​មួយ​ប្រភេទ​ទៀត​គាំទ្រ​ត្រឹម​សេវា 4G ប៉ុណ្ណោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង