Andrea Pirlo ​ចាប់​ផ្ដើម​ការងារ​ជា​គ្រូ​បង្វឹក​ហើយ

  • 2020-06-30 06:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Andrea Pirlo ​អតីត​កីឡាករ​មុខ​ម៉ាំ ​មិន​ងាយ​សើច ​បាន​ចាប់​ផ្ដើម​ការងារ​ជា​គ្រូ​បង្វឹក​ហើយ ​ដោយ​លោក​ទទួល​តំណែង​បង្វឹក​ក្រុម U23 ​របស់ Juventus ​។

​វីរបុរស​បាល់ទាត់​អ៊ីតាលី​រូប​នេះ ​បាន​ចាប់​ផ្ដើម​រៀន​សូត្រ​ពី​ការ​បង្វឹក​កីឡាករ ​ចាប់​តាំង​ពី​លោក​សម្រេច​ចិត្ត​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៧។ ​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ ​លោក​បាន​ស្វែង​យល់​ជា​ច្រើន រហូត​ដល់​សម្រេច​បាន​ការងារ​ដំបូង​ជា​គ្រូ​បង្វឹក​ហើយ​គឺ​ដឹក​នាំ​ក្រុម U23 ​របស់ Juventus ​ឬ Juventus B ​ដែល​លេង​នៅ​លីគ​ទី​៣​។

អតីត​កីឡាករ​វ័យ​៤១​ឆ្នាំ​ខាង​លើ ​​លេង​ឱ្យ​ក្រុម AC Milan ​តាំង​ពី​ឆ្នាំ ២០០១​ដល់​២០១១ ​ហើយ​បន្ដ​លេង​ឱ្យ​ក្រុម Juventus ​៤​ឆ្នាំ​ទៀត​ដល់​ឆ្នាំ ២០១៥។ ​អតីត​ខ្សែ​បម្រើ​រូប​នេះ ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ក្កលឹប New York City ​របស់​អាមេរិក​កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ