ដឹង​ហើយ​ពី​អត្ថន័យ​ស្នាម​សាក់​លើ​ដង​ខ្លួន​របស់​តារា​ស្រី ៥រូប!

  • 2020-07-01 03:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ចាន់ តារាទី  ប៉ែន សុផានី    ស្វែង សុជាតា    ខាត់ សុឃីម និង កញ្ញា ទឹម រដ្ឋា សុទ្ធតែ​មាន​ស្នាម​សាក់​ទាំង​អស់ គ្រាន់​តែ​ពួក​គេ​សាក់​នៅ​កន្លែង​ផ្សេង​គ្នា​ និង​អត្ថន័យ​ផ្សេង​គ្នា​ប៉ុណ្ណោះ។

១/ អ្នក​នាង ចាន់ តារាទី

ចាន់-ដារ៉ាទី1

តារា​សម្ដែង​ជើង​ចាស់ ចាន់ តារាទី  បាន​សាក់​ជា​ភាសា​អង់គ្លេសលើ​​ស្មា​ខាង​ស្ដាំ​ របស់​ខ្លួន​ដោយ​​សរសេរ​ថា "There is always all hope Chan Daraty ន័យ​ជា​ភាសា​ខ្មែរ​ថា"ក្ដី​សង្ឃឹម​នៅ​តែ​មាន​ជានិច្ច​ ចាន់ តារាទី"។

២/អ្នក​នាង ប៉ែន សុផានី

ប៉ែន-សុផានី១២៣៤៤៥

"ប៉ា​ម៉ាក់​ជា​កែវភ្នែក​របស់​កូន​ ស្ថិត​នៅ​ក្នុង​បេះដូង​កូន​ជា​អមតៈ​” គឺ​ជា​ស្នាម​សាក់​នៅ​កញ្ចឹងក​របស់ អ្នក​នាង ប៉ែន សុផានី ។ ស្នាម​សាក់​នេះ តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់​នេះ​ ចង់​បញ្ជាក់​​ក្ដី​ស្រលាញ់​របស់​ខ្លួន ចំពោះ​ម្ដាយ។​

៣/អ្នក​នាង ស្វែង សុជាតា

ស្វែង-សុជាតា-1

ខុស​ពី​តារា​ស្រី​ទាំង២នាង​លើ អ្នកនាង​ស្វែង សុជាតា បាន​សាក់​​​នៅ​លើ​ស្មា​ខាង​ស្ដាំ​របស់​ខ្លួន ជា​យ័ន្ត អាគម ​បែប​ព្រហ្មញ្ញ សាសនា ទៅ​វិញ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​នាង​សម្រេច​សាក់​ ក៏​ព្រោះ​តែ​​មាន​ជំនឿ​ទៅ​លើ​ព្រហ្មញ្ញ​ សាសនា ចង់​ការពារ​ខ្លួន អ្នក​ដែល​ចង់​មក​ធ្វើបាប​ក្នុង​ផ្លូវ​ងងឹត។

៤/អ្នក​នាង  ខាត់ សុឃីម

ខាត់សុឃីម-new

  កូន​ស្រី​ត្រកូល​ខាត់ ម្នាក់​នេះ បាន​សាក់​នៅ​ចង្កេះ​ខាង​ក្រោយ នឹង​ក្រោម​ផ្ចិត​  ប៉ុន្តែ​ស្នាម​សាក់​ទាំង​​នោះ ​នាង​មិន​បាន​ពន្យល់​ អត្ថន័យ​ឡើយ។ អ្នក​នាង  ខាត់ សុឃីម ​បាន​សាក់​ក្នុង​អំឡុង​ឆ្នាំ​​ ២០០០ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក គ្រា​ដែល​ទៅ​​ច្រៀង​នៅ​ទី​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​ស្រី​ម្នាក់​នេះ​ថែម​ទាំង ចោះ​រន្ធ​ផ្ចិត​ពាក់​ក្រវិល​​ថែម​ទៀត​ផង។

៥/កញ្ញា ទឹម រដ្ឋា

Tem Rota  

តារា​ស្រី​ម្នាក់​នេះ​បាន​សាក់​​​អក្សរ​ចិន​ថា " 我愛你" ដែល​មាន​ន័យ​ភាសាខ្មែរ "ស្រលាញ់​អ្នក"។ ពាក្យ​នេះ ទឹម រដ្ឋា បាន​បញ្ជាក់​ថា មិន​សំដៅ​ទៅ​លើ សារ​នៃ​ក្ដី​ស្រលាញ់​ចំពោះ​នរណា​ម្នាក់​ឡើយ គ្រាន់​តែ​នាង​ពេញ​ចិត្ត​ពាក្យ​នេះ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា