តើ​ក្បាល​លិង្គ​របស់ខ្ញុំ កំពុងតែ​រលាក​មែន​ទេ​?

  • 2020-07-01 23:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រលាក​ក្បាល​លិង្គ ច្រើន​តែ​កើតមានលើ​បុរស ដែល​មិន​ទាន់​កាត់ស្បែក​គ្របក្បាល​លិង្គ​។ ការ​ដែល​មិន​មាន​អនាម័យ ឬ​លាង​សម្អាត​ក្បាល​លិង្គ​បានល្អ អាច​ក្លាយទៅជា​ហេតុ​នាំឲ្យ បាក់តេរី ឬ​មេរោគ​ផ្សេងៗ បង្ក​រោគ​នៅលើ​ក្បាល​លិង្គ​បាន​។ ចំពោះ​មូលហេតុ​ជំងឺ​មួយ​ចំនួន ក៏​អាច​ធ្វើឲ្យ​ប្រឈម នឹង​ការ​រលាក​ក្បាល​លិង្គ កាន់តែ​ច្រើន​ដែរ ជាពិសេស ជំងឺ​ទឹកនោម​ផ្អែម​តែម្តង​។

​ការ​មាន​ប្រតិកម្ម ទៅ​នឹង​សារធាតុ​គីមី ក៏​អាច​ជា​ដើមហេតុ រលាក​ក្បាល​លិង្គ​ដែរ ដូចជា សារធាតុ​គីមី​ចេញពី​សាប៊ូ​ដុស​ខ្លួន ឬ​ផលិតផល​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​នឹង​ក្បាល​លិង្គ​។ ​ ការបង្ក​រោគ (​ជាពិសេស​មេរោគ​ផ្សិត​) និង ការ​រលាក​សន្លាក់ បែប​ប្រតិកម្ម​នឹង​អ្វីមួយ ក៏​អាច​បណ្តាល​ឲ្យ រលាក​នៅ​ជុំវិញ​ក្បាល​លិង្គ​ផងដែរ​។ ចំណែកឯ​ជំងឺ​កាមរោគ​មួយចំនួន សុទ្ធ​តែ​អាច​មាន​រោគសញ្ញា ស្រដៀង​គ្នា​នឹង​រលាក​ក្បាល​លិង្គ​នេះ​តែម្តង (​ក្រហម រមាស់​) ប៉ុន្តែ វា​មិន​បង្ក​ឲ្យ​រលាក​ក្បាល​លិង្គ ពិតប្រាកដ​នោះ​ទេ​។ ​ ចំពោះ​រោគសញ្ញា នៃ​ការ​រលាក​ក្បាល​លិង្គ ពិតប្រាកដ​វិញ ភាគច្រើន ក្បាល​លិង្គ​នោះ គឺ​ក្រហម ឬ​ហើម​តិចតួច រមាស់ មាន​កន្តួល និង​រលាក ឬ​ឈឺចាប់ នៅ​ជុំវិញ​ក្បាល​លិង្គ​នោះ​តែម្តង​។ ពេលខ្លះ វា​ក៏​មាន​ហូរ​ទឹករំអិល មាន​ក្លិនស្អុយ ចេញពី​ក្បាល​លិង្គ​ផងដែរ​៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ វិចិត្រ