រឿង ៧យ៉ាង ស្ត្រីពពោះគួរធ្វើ ដើម្បីឲ្យកូនឆ្លាត
- 2020-07-03 09:51:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៧យ៉ាង ស្ត្រីពពោះគួរធ្វើ ដើម្បីឲ្យកូនឆ្លាត
ចន្លោះមិនឃើញ
ការមានផ្ទៃពោះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ម្ដាយគ្រប់រូបត្រូវផ្ដល់កំណើត ផ្ដល់រាងកាយមាំមួន ខួរក្បាលវ័យឆ្លាតដល់កូនៗ។ ការបរិភោគចំណីអាហារ និងសកម្មភាពប្រចាំថ្ងៃ ជាចំណែកមួយចូលរួមផ្ដល់ភាពវ័យឆ្លាតដល់ក្មេងដែរ បន្ទាប់ពីហ្សែនមានស្រាប់។ តាមរយៈការសិក្សារបស់អ្នកជំនាញនានា បានរកឃើញថា កត្តាទាំង៧ ខាងក្រោមនេះ បានរួមចំណែកធ្វើឲ្យក្មេងមានភាពវ័យឆ្លាត៖
១. អានសៀវភៅ
ទោះបីជាក្មេងមិនអាចយល់ពាក្យម្ដាយអានទាំងនោះក្ដី តែការអានរឿងធ្វើឲ្យក្មេងចេះមានអារម្មណ៍ស្ដាប់សូរសំឡេង ហើយក្មេងឆាប់ចាំ។ ជាទូទៅអ្នកគួរដឹងថា នៅត្រីមាសទីបីនៃរយៈពេលពពោះ ទារកអាចស្ដាប់សូរសំឡេង និងចាំបានតិចៗ។ អ្នកម្ដាយត្រូវចាប់ផ្ដើមអានសៀវភៅរឿង កាសែត ឬទស្សនាវដ្ដី ដែលខ្លួនចូលចិត្ត។
២. ឲ្យត្រូវពន្លឺថ្ងៃបានទៀតទាត់
យើងដឹងហើយថា ពន្លឺព្រះអាទិត្យសម្បូរទៅដោយវីតាមីន D ដែលវាមានសារៈសំខាន់ដល់ម្ដាយ និងកូនក្នុងផ្ទៃ។ ជាមធ្យមអ្នកជំនាញណែនាំឲ្យម្ដាយអង្គុយ ឬដេកហាលថ្ងៃឲ្យបានពី ១៥ទៅ២០នាទីរៀងរាល់ថ្ងៃ តែត្រូវប្រយ័ត្នចំពោះស្បែកដែរ គឺមានលាបក្រែមការពារផង។ អត្ថប្រយោជន៍បានមកពីវីតាមីន D របស់ពន្លឺព្រះអាទិត្យ គឺជួយឲ្យឆ្អឹងទារករឹងមាំ និងសុខភាពល្អ។
៣. ម៉ាស្សា ឬអង្អែលថ្នមៗលើពោះ
ប្រសិនបើម្ដាយចង់មានទំនាក់ទំនងជាមួយកូនកាន់តែខ្លាំងបន្ថែមទៀត អ្នកគួរម៉ាស្សា ឬប៉ះស្ទាបពោះថ្មមៗ។ នៅពេលក្មេងមានអាយុចាប់ពី ២០សប្ដាហ៍ឡើងទៅ ក្មេងនឹងអាចចេះមានអារម្មណ៍ពេលប៉ះ ដោយសារប្រព័ន្ធប្រសាទបានវិវឌ្ឍហើយ។ ការស្រាវជ្រាវខ្លះបង្ហាញថា ទារកក្នុងផ្ទៃអាចដឹងពីភាពខុសគ្នារវាងដៃម្ដាយ និងដៃឪពុកពេលស្ទាប។ ពេលម៉ាស្សាទៀតសោត អ្នកគួរប្រើប្រេងឲ្យបានត្រឹមត្រូវ។
៤. ស្ដាប់ ឬច្រៀង ដើម្បីឲ្យទារកសុខភាពផ្លូវចិត្តល្អ
នៅពេលអ្នកច្រៀង ស្ដាប់ ឬលេងតន្ត្រី វានឹងធ្វើឲ្យក្មេងអាចផលិតសារធាតុ Serotonin ក្នុងរាងកាយ និងបង្កើតភាពសប្បាយរីករាយរបស់ផ្លូវចិត្ត។
៥. បរិភោគអាហារឲ្យបានត្រឹមត្រូវ
អ្នកអាចទទួលទានអាហារបានគ្រប់ប្រភេទដែលខ្លួនចង់ តែលើកលែងអាហារមានជាតិបារត ដែលជាប្រភេទត្រីសមុទ្រដូចជាត្រីថូណា ត្រីឆ្លាម និងត្រីចំពុះដាវ។ អាហារសំខាន់ជាងគេ ស្ត្រីគួរបរិភោគ បន្លែផ្លែឈើ ត្រី សាច់ ទឹកដោះគោ ស៊ុត ពពួកគ្រាប់ធញ្ញជាតិដូចជា ស្រូវសាឡី អង្ករសំរូប អង្ករធម្មតា ពោត និងអាហារផ្សេងទៀតមានវីតាមីន និងប្រូតេអ៊ីន។
៦. ស្ត្រីមានផ្ទៃពោះគួរធ្វើលំហាត់ប្រាណតាមការណែនាំ
ខណៈពេលពពោះទាំង៩ខែ ស្ត្រីជាម្ដាយមិនគួរធ្វើការធ្ងន់ធ្ងរឲ្យអស់កម្លាំងល្ហិតល្ហៃទេ តែត្រូវធ្វើលំហាត់ប្រាណខ្លះៗ តាមរយៈការដើរចុះឡើងៗ បរិភោគអាហារសុខភាព និងសម្រាកឲ្យបានច្រើន។
៧. ដាច់ខាតមិនត្រូវពិបាកចិត្ត ឬស្ត្រេសទេ
ពេលវេលានេះ ម្ដាយគ្រប់រូបត្រូវចៀសឲ្យផុតពីអារម្មណ៍មួម៉ៅក្ដៅក្រហាយ ស្ត្រេស ឬក្ដីបារម្ភនានា ព្រោះក្មេងអាចនឹងទទួលអារម្មណ៍បែបនេះដែរ។ ចំពោះដំបូន្មានរបស់អ្នកជំនាញ សូមឲ្យម្ដាយត្រូវអត់ធ្មត់ខន្តី តាមរយៈការធ្វើសមាធិ ឬបន្តហាត់យូហ្កាបើធ្លាប់ធ្វើ៕
ចុចអាន៖ រួមភេទរបៀបម៉េចទៅ ទើបឆាប់មានកូន?
ចុចអាន៖ អត្ថប្រយោជន៍សំខាន់ៗ៧ទៀតនៃការរួមភេទ ដែលអ្នកមិនដឹង
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Lifehack