ទីបំផុត Lexus ចុះប៉ាតង់ឈ្មោះ “IS500” ហើយ!

  • 2020-07-03 03:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Lexus ទើបតែបានប្រកាសចេញរថយន្ត IS ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះមានដូចជា IS300 ប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង និង IS350 ប្រើម៉ាស៊ីនទំហំ ៦ស៊ីឡាំង។

ឥឡូវក្រុមហ៊ុនរថយន្តជប៉ុនខាងលើបានចុះប៉ាតង់ឈ្មោះ “IS500” នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ដោយគេសង្ស័យថា ទុកសម្រាប់ម៉ូដែល IS500 ដែលប្រើម៉ាស៊ីន V8។

គួរឲ្យដឹងថា ម៉ាស៊ីន V8 នោះទំនងជាងមានចំណុះ ៥,០លីត្រ ជាប្រភេទ Naturally Aspirated កម្លាំង ៤៧១សេះ ដូចដែលមានលើម៉ូដែល GS F, RF C និង LC500 ដែរ៕​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង