Zidane ចង់​ឱ្យ Messi បន្តនៅ Barca ស្របផ្ទុះដំណឹងចេញពី Camp Nou

  • 2020-07-03 07:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹក​ក្លឹប Real Madrid លោក Zinedine Zidane បានឱ្យដឹងបន្ទាប់ពីឈ្នះ Getafe ១-0 ថា លោកចង់ឱ្យតារាឆ្នើម Lionel Messi បន្ត​លេង​ឱ្យ Barcelona ស្របពេល​ព័ត៌មាន​គេ​ចេញពី Camp Nou កំពុង​ផ្ទុះ​ឡើង​ជា​ហូរហែកាល​ពី​ពេល​ថ្មីៗ។

អ្នកចាត់ការសញ្ជាតិបារាំង បានបញ្ជាក់បែបនេះ ៖«ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ ប៉ុន្តែ​យើង​សង្ឃឹម​គាត់​នឹង​មិន​ចេញ​ ព្រោះ​គាត់​លេង​នៅ​លីគ​នេះ ហើយ​យើង​ចង់​បាន​កីឡាករ​ល្អ​ឥតខ្ចោះ​បែប​នេះ​នៅ​លីគ​នេះ»។

វីរបុរស​អាហ្សង់ទីនវ័យ៣៣ Messi មាន​កុងត្រាជាមួយ​ក្លឹប​អ្នកមាន​បុណ្យ​រហូត​ដល់​ឆ្នាំ ២០២១ ប៉ុន្តែ​បើផ្អែក​តាមរបាយការណ៍​កាល​ពី​ម្សិលមិញ​ ម្ចាស់​ពានរង្វាន់​ Ballon d'Or ៦​សម័យ​កាល កំពុង​ពិចារណាពី​ការ​ចាកចេញពីក្លឹប។

បើ​យោង​តាម ​Cadena SER ខ្សែ​ប្រយុទ្ធ​រក​បាន​ ៧០០គ្រាប់​ក្នុង​អាជីព​ថ្មីៗ​នេះ បាន​បញ្ឈប់​ការ​ចរចា​កិច្ច​សន្យា​ហើយ ដោយសារ​តែខក​ចិត្ត​ជាមួយ Barca។

ដំណឹង​ដើរ​ចេញ​របស់​ Messi បាន​កើត​មាន​ក្រោយ​ផ្ទុះរឿង​រាវ​មិនន​ល្អជាច្រើន​ដូចជា កីឡាករជម្រើសជាតិ​អាហ្សងទីន ប៉ះពាក្យសម្ដីជាមួយលេខាធិការ​ផ្នែក​បច្ចេកទេស​ Eric Abidal, មិនសូវពេញចិត្ត​លោក Quique Setien ហើយ​ថ្មីៗ​នេះទម្រង់របស់ក្លឹបអ្នកមានបុណ្យ ហាក់មិនសូវល្អ ក្រោមការដឹកនាំ​របស់គ្រូ​បង្វឹកអេស្ប៉ាញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម