ប្រធាន​ក្លឹប Barca ​ថា VAR ​ដូចជា​ជួយ​ក្រុម​ដដែល​ៗ​ពេក​ហើយ

  • 2020-07-06 02:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប FC Barcelona ​បាន​អះអាង​ថា​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​នៅ La Liga ​ហាក់​ដូចជា​ជួយ​តែ​ក្រុម​ដដែល​ៗ​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​គ្មាន​សំណាង​នោះ​ទេ។

​ក្រុម Real Madrid ​កំពុង​ឈរ​នៅ​កំពូល​តារាង​នាំ​មុខ​ក្រុម FC Barcelona ​របស់​លោក Josep Maria Bartomeu ​ចំនួន​៤​ពិន្ទុ។ ​ដោយ​២​ប្រកួត​កន្លង​មក​នេះ ​របស់​ក្រុម Real Madrid ​សុទ្ធ​តែ​បាល់​ប៉េណាល់ទី ​ហើយ​ផ្ដល់​ឱ្យ​ក្រោយ​ពី​ត្រួត​ពិនិត្យ​បច្ចេកទេស VAR ​ទាំង​អស់។ ​ខណៈ​ដែល​២​គ្រាប់​ក្នុង​២​ប្រកួត​នោះ​ទៀត​សោត គឺ​កើត​ឡើង​នៅ​ចុង​ប្រកួត​ផង​ដែរ។

​លោក ​Josep Maria Bartomeu ​មិន​បាន​សំដៅ​ចុច​ឈ្មោះ​ក្រុម Real Madrid ​តែ​ម្ដង​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​លោក ​VAR ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ហាក់​ដូចជា​ជួយ​តែ​ក្រុម​មួយ​ប៉ុណ្ណោះ​ឱ្យ​ឈ្នះ​ការ​ប្រកួត។ ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​ដែល​ប៉ះ​ក្រុម​នោះ គឺ​មិន​មាន​សំណាង​នោះ​ទេ។ ​ប្រធាន​ក្លឹប Barcelona ​បាន​បន្ថែម​ទៀត​ថា​លោក​សង្ឃឹម​ថា​បច្ចេកវិទ្យា​ជំនួយ​អាជ្ញាកណ្ដាល​នេះ ​នឹង​ផ្ដល់​ឱ្យ​ស្មើ​ភាព​គ្នា ​ក្នុង​ការ​ប្រកួត​ខាង​មុខ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី