សប្ដាហ៍មុនស៊ី Liverpool តែសប្ដាហ៍នេះ City បែរជាចាញ់ Southampton ទៅវិញ
- 2020-07-06 02:14:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្ដាហ៍មុនស៊ី Liverpool តែសប្ដាហ៍នេះ City បែរជាចាញ់ Southampton ទៅវិញ
ចន្លោះមិនឃើញ
ត្បិតតែជោគជ័យលើ Liverpool កាលពីសប្ដាហ៍មុន តែ Manchester City បែរជាមកចាញ់ក្រុម Southampton ១-០ កាលពីយប់មិញ។
ក្នុងឱកាសឈរជារបងអបអរក្រុមជើងឯកលីគថ្មី City បានលត់ហង្សក្រហមដល់ទៅ ៤-០ ឯណោះធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បញ្ចប់ការប្រកួតលោក Pep Guardiola ក៏បានផ្លែផ្កាថា ក្រុម Liverpool ប្រហែលស្រវឹងខ្លាំងក្នុងការប្រកួត។
យ៉ាងណាមិញក្នុងសប្ដាហ៍ទី៣៣ City បានប្រកួតចាញ់ Southampton ១-០ ក្រៅដី។ មួយគ្រាប់ជ័យជម្នះរបស់ Southampton កើតឡើងនាទី១៦ដោយកីឡាករ Che Adams។ ប្រកួតនេះចប់លោក Guardiola ក៏មិនយល់ ហេតុអ្វីក្រុមរបស់លោកចាញ់៩ប្រកួតក្នុងរដូវកាលនេះ ស្របពេលការលេងនិងឱកាសសុទ្ធតែមានច្រើនហើយល្អៗទៀត៕