ក្លឹបប៉ែនកាក់គុនខ្មែរ បើកបាន២ឆ្នាំឈ្នះខ្សែក្រវាត់៤គ្រឿងរួមទាំងខ្សែក្រវាត់មាស
- 2020-07-06 02:39:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបប៉ែនកាក់គុនខ្មែរ បើកបាន២ឆ្នាំឈ្នះខ្សែក្រវាត់៤គ្រឿងរួមទាំងខ្សែក្រវាត់មាស
ចន្លោះមិនឃើញ
ប្រដាល់ថ្មីថ្មោង ប៉ែនកាក់គុនខ្មែរ បើកទើប២ឆ្នាំប៉ុណ្ណោះប៉ុន្តែទទួលសមិទ្ធផលច្រើនបូកទាំងខ្សែក្រវាត់មាសម្សិលមិញនេះគឺបានរហូតដល់ទៅ៤គ្រឿងហើយ។
លោក ស៊ន អេលីត គ្រូបង្វឹករបស់ក្លឹបខាងលើនេះបានលើកឡើងតាមហ្វេសបុកផ្ទាល់ខ្លួនថា **«នេះជាជោគជ័យដំបូងគេដ៏ធំរបស់ក្លិប ប៉ែន កាក់ ដែលបើក បាន2ឆ្នាំនេះដែលទទួលបានខ្សែរក្រវ៉ាត់ចំនួន4គ្រឿងនេះ ហើយខ្ញុំក៏សូមអរគុណបងប្រុស ប៉ែនកាក់ ដែរបានយកចិត្តទុក្ខដាក់ជាមួយនិងក្លិប ហើយក៏កោតសរសើរដល់កាខឹតខំប្រឹងប្រែងរបស់កីឡាករដែរយកកិត្តិយសជូនក្លិប ជាចុងក្រោយក៏សូមអរគុណដលអ្នកគាំទ្រគុនខ្មែរនិងគាំទ្រ ក្លិបប៉ែនកាក់ខ្ញុំផងដែរ»**។
គ្រូបង្វឹកប្រចាំក្លឹបប៉ែនកាក់គុនខ្មែររូបនេះក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ប៉ែនកាក់ ដែលបានយកចិត្តទុកដាក់ជាមួយក្លឹប ទន្ទឹមនិងនេះក៏បានកោតសរសើរដល់កីឡាករដែលបានប្រឹងប្រែងហ្វឹកហាត់យកកិត្តិយសជូនក្លឹប។
រំលឹកដែរថា ម្សិលមិញនេះ អេលីត ចំរើន សិស្សគុនក្លឹបប៉ែនកាក់គុនខ្មែរបានឈ្នះវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស១គ្រឿងនៅសង្វៀន PNN ។ សម្រាប់ខ្សែក្រវាត់ទាំង ៤គ្រឿង របស់ក្លឹបមួយនេះរួមមាន ទី១ ខ្សែក្រវាត់ KIC ទី២ ខ្សែក្រវាត់ប្រាក់ ISI ទម្ងន់ ៦០ ទី៣ ខ្សែក្រវាត់ប្រាក់ ISI ទម្ងន់ ៥៧ និងទី៤ ខ្សែក្រវាត់មាស ISI ទម្ងន់ ៥៧ ៕