មិនធម្មតាមែន! រូបរាងឡាន Roll-Royce ដែលឌីហ្សាញដោយក្មេងអាយុ ៨ឆ្នាំ

  • 2020-07-06 04:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce តែងតែផលិតរថយន្តដ៏អស្ចារ្យ មិនថាម៉ូដែល Ghost, Wraith, Dawn, Phantom និង Cullinan ឡើយ សុទ្ធតែជារថយន្តកំពូលប្រណីត និងស្រស់ស្អាត។

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ បានបង្កើតកម្មវិធីប្រកួតប្រជែងសម្រាប់អ្នកឌីហ្សាញវ័យក្មេងមួយ ហៅថា "Young Designer Competition” ដោយឲ្យក្មេងៗដែលចូលរួមគូរ និងឌីហ្សាញរថយន្ត Roll-Royce ក្នុងក្តីស្រមៃរបស់ពួកគេ។

រថយន្ត Rolls-Royce ដែលឌីហ្សាញដោយក្មេងស្រីឈ្មោះ Megan

ក្នុងនោះ គេបានរកឃើញការឌីហ្សាញដ៏គួរឲ្យចាប់អារម្មណ៍មួយចេញពីក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ មានឈ្មោះថា Megan។ គំនិតរបស់នាងគឺ រថយន្តប្រណីតដែលដំណើរការដោយទឹកឃ្មុំ, មានកន្លែងសម្រាប់អង្គុយទស្សនាសត្វ ហើយប្តូរទេវរូប “Spirit of Ecstasy” ដែលជាវត្ថុតំណាងរបស់ Rolls-Royce ទៅជារូបមេអំបៅ "Spirit of Butterfly” វិញ។

គួរឲ្យដឹងថា កម្មវិធីប្រកួតដែលបានធ្វើឡើងកាលពីខែមេសាកន្លងទៅនេះ ទទួលបានអ្នកចូលរួមរហូតដល់ជាង ៥ ០០០នាក់ មកពី ៨០ប្រទេស៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង