រកឃើញក្រុមហ៊ុនឡានមានតម្លៃថ្លៃបំផុតទាំង១០ ក្នុងឆ្នាំ២០២០

  • 2020-07-06 05:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ គេបានបញ្ចេញរបាយការណ៍ “2020 BrandZ Top 100 Most Valuable Global Brands" ហើយក្នុងនោះគ៏បង្ហាញឲ្យឃើញពី ម៉ាករថយន្តទាំង ១០ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ផងដែរ។

Toyota នៅតែឈរនៅតំណែងលេខ១ ថ្វីបើតម្លៃសរុបប្រចាំឆ្នាំរបស់ខ្លួនធ្លាក់ចុះ ៣% ប្រៀបធៀបនឹងឆ្នាំមុន ខណៈ Mercedes-Benz ឈរនៅលេខ២ ធ្លាក់ចុះ ៩% និងគូប្រជែងធំ គឺ BMW ស្ថិតនៅលេខ៣ ធ្លាក់ចុះ ១២%។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Tesla ដែលឈរនៅលេខ៤ គឺជាម៉ាកតែមួយគត់ក្នុងចំណោមនោះ ដែលមិនធ្លាក់ចុះតម្លៃ ហើយថែមទាំងឡើង ២២% ថ្វីបើជំងឺកូវីដ១៩ កំពុងតែវាយប្រហារខ្លាំងក៏ដោយ។

ក្រៅពីនោះ Ford ឈរនៅលេខ៥ តាមពីក្រោយដោយ Honda, Nissan, Audi, Volkswagen និង Porsche ដែលសុទ្ធតែធ្លាក់ចុះភាគរយទាំងអស់៕

អត្ថបទ៖ សេង ឡុង