ទូរសព្ទ Samsung ថ្មីមួយ មានថ្មទំហំជិត 7000 mAh

  • 2020-07-06 06:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន មាន​ដំណឹង​អះអាង​ថា​ Samsung បាន​រំសាយ​ចោល​ផែនការ​ប្រកាស​ចេញ Galaxy M41 និង M51។ យ៉ាងណាក្ដី​ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​​ការ​ចុះ​បញ្ជី​នៃ​ស្មាតហ្វូន Galaxy M41 កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា។

តាម​ឯកសារ​ចុះ​បញ្ជី​លើ​ប្រព័ន្ធ CCC របស់​ចិន​ បាន​បង្ហាញ​ថា​ Galaxy M41 នៅ​មាន​ជីវិត ហើយ​មាន​បង្ហាញ​អំពី​ថាមពល​ថ្ម​ដ៏​ធំ​នៃ​ស្មាតហ្វូន​នេះ ដែល​មាន​ទំហំ​ដល់ ៦៨០០ mAh ឯណោះ។ រូបភាព​នៃ​ថ្ម​នេះ​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​លើ​វិបសាយ​ Safety Korea ផង​ដែរ។

​​​​​គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ស្មាតហ្វូន Galaxy របស់ Samsung មាន​ថ្ម​ទំហំ​ធំ​បំផុត​ត្រឹម ៦០០០ mAh។ ដូច​នេះ Galaxy M41 នឹង​ក្លាយ​ជា​ Galaxy ដែល​មាន​ថ្ម​ទំហំ​ធំ​ជាង​គេ ពេល​វា​ប្រកាស​ចេញ​ជា​ផ្លូវ​ការ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី