អតីតមេ Juventus ធ្លាប់បដិសេធក្លឹបយក្សអេស្ប៉ាញមួយ កាលពីជាង២ឆ្នាំមុន
- 2020-07-06 11:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមេ Juventus ធ្លាប់បដិសេធក្លឹបយក្សអេស្ប៉ាញមួយ កាលពីជាង២ឆ្នាំមុន
ចន្លោះមិនឃើញ
លោក Miassimiliano Allegri អតីតគ្រូបង្គោលក្លឹប Juventus បាននិយាយកាលពីពេលថ្មីៗនេះថា កាលពី ២ឆ្នាំមុន Real Madrid បានហៅលោកមកធ្វើជាអ្នកដឹកនាំក្លឹប តែលោកបានបដិសេធ។
លោក Allegri បាននិយាយថា៖" កាលពី ២ឆ្នាំមុន Real Madrid បានទាក់ទងខ្ញុំមកធ្វើជាអ្នកដឹកនាំក្លឹប តែខ្ញុំអត់ទៅ ដោយសារកាលហ្នឹង ខ្ញុំកំពុងតែជាប់កុងត្រាជាមួយ Juventus។"
គ្រូបង្គោលរូបនេះបានបន្តថា៖" ទោះជាយ៉ាងណា មូលហេតុសំខាន់បំផុត ដែលខ្ញុំអត់ទៅពេលនោះគឺ ខ្ញុំនៅស្មោះស្ម័គ្រជាមួយ Juventus និងអ្នកគាំទ្ររបស់ក្លឹបនេះ ចង់ឲ្យក្លឹបនេះរីកចម្រើនទៅមុខ។"
គួរបញ្ជាក់ផងដែរថា លោក Allegri បានមកធ្វើជាគ្រូបង្គោលរបស់ក្លឹប Juventus តាំងពីឆ្នាំ ២០១៤រហូតមកដល់ឆ្នាំ ២០១៩កន្លងទៅនេះ ដោយរកបានពានជាច្រើនជាមួយនឹងក្លឹប៕