Sony Xperia 1 II មានលក់មួយទឹកតម្លៃប៉ុន្មានដែរ?

  • 2020-07-07 02:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Xperia 1 II បានចេញលក់លើទីផ្សារបរទេសជាបន្តបន្ទាប់នៅអំឡុងខែមិថុនា ហើយក៏បានមកដល់ទីផ្សារប្រទេសកម្ពុជាមួយតម្លៃ ១ ១៩៩ដុល្លារ តាមរយៈការនាំចូលរបស់ហាងលក់ទូរសព្ទធំមួយនៅកម្ពុជា។

បន្ទាប់ពីចេញលក់នៅកម្ពុជាបានជាច្រើនសប្ដាហ៍បច្ចុប្បន្ន Sony Xperia 1 II មានលក់មួយទឹក នៅហាង សុខលី ដែលមានតម្លៃប្រមាណជា ៩០០ ដុល្លារ។

Xperia 1 II មានអេក្រង់ដែលមានកម្រិតបង្ហាញ 4K ជាប្រភេទ OLED មានទំហំ ៦,៥អ៊ីញ ដែលមានមាត្រដ្ឋាន 21:9។ វាដំណើរការដោយបន្ទះឈីប Snapdragon 865, មានថ្មទំហំ ៤០០០ mAh, គាំទ្រការសាកថ្មឥតប្រើខ្សែ និងមានរន្ធដោតកាស 3.5 mm ផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម