Guardiola យល់​យ៉ាង​ម៉េច​ដែរ​ ពេល​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​ Messi ទៅ​ Man City?

  • 2020-07-07 13:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នក​ចាត់​ការ​ក្លឹប​ Manchester City បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​រឿង​ Lionel Messi ​មក​លេង​ឲ្យ​ក្លឹប​លោក​​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ Guardiola បាន​និយាយ​ថា​៖" ខ្ញុំ​មិន​និយាយ​រឿង​នាំ​ចូល​កីឡាករ​ក្នុង​ពេល​នេះ​ទេ​ ទាល់​តែ​រដូវកាល​នេះ​ចប់​សិន​ ​បាន​ខ្ញុំ​គិត​គូរ​ពី​រឿង​ហ្នឹង​។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" សម្រាប់​ខ្ញុំ​ ខ្ញុំ​មាន​តែ​ជូន​ពរ​ឲ្យ​ Messi នៅ​តែ​បន្ត​លេង​នៅ​ក្លឹប​ Barcelona ដដែល​ទេ​។"

បើ​តាម​ប្រធាន​ក្លឹប​ Barca បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា​ Messi នឹង​នៅ​បន្ត​កុងត្រា​ និង​លេង​ឲ្យ​ក្លឹប​លោក​រហូត​ដល់​ចូល​និវត្តន៍​តែ​ម្ដង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម