ឈ្មោះឡានស្ព័រអត់ប្រើសាំងថ្មីរបស់ Jaguar សាមញ្ញបំផុត

  • 2020-07-08 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar បានចុះបាតង់ឈ្មោះរថយន្តស្ព័រអគ្គិសនីរបស់ខ្លួន ជាមួយនឹងទីភ្នាក់ងារកម្មសិទ្ធិបញ្ញាពិភពលោក World Intellectual Property Organization ដែលហៅកាត់ថា WIPO។

រថយន្ត Jaguar F-Type

អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា ឈ្មោះរថយន្តរបស់ Jaguar គឺសាមញ្ញៗបំផុត ដូចជា F-Pace, E-Pace, I-Pace និង F-Type ជាដើម។ ជាមួយគ្នានេះ រថយន្តស្ព័រអត់ប្រើសាំងថ្មីរបស់ Jaguar ក៏នឹងមានឈ្មោះសាមញ្ញដែរ គឺហៅថា EV-Type។

គំរូរថយន្តអគ្គិសនី Vision Gran Turismo Coupe

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ឡើយថា Jaguar អាចនឹងផលិតរថយន្ត EV-Type នេះលក់ឬក៏យ៉ាងណា។ គួរឲ្យដឹងថា កាលពីឆ្នាំមុន Jaguar បានបង្ហាញគំរូរថយន្តអគ្គិសនី Vision Gran Turismo Coupe កម្លាំង ១ ០០០សេះ ដែលដំណើរការដោយម៉ូទ័រអគ្គិសនី៣ សម្រាប់ហ្គេម Gran Turismo៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង