Ford Ranger Raptor ចេញក្រោយ អាចនឹងបំពាក់ម៉ាស៊ីន V6 ថ្មី

  • 2020-07-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Ranger Raptor បានពាំនាំជោគជ័យធំធេងណាស់សម្រាប់ក្រុមហ៊ុន Ford។ ជាមួយគ្នានេះ មានការជជែកវែកញែកជាច្រើនអំពី Ranger Raptor ជំនាន់ថ្មី ដែលអាចនឹងបំពាក់ម៉ាស៊ីនសាំង EcoBoost V6 ថ្មីផងដែរ។

យោងតាមគេហទំព័រ CarExpert បានអះអាងថា Ranger Raptor នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៧លីត្រ EcoBoost V6 មានកម្លាំង ៣២៥សេះ ប្រើជាមួយនឹងប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។

គួរឲ្យដឹងថា ភីកអាប់ Ranger Raptor បច្ចុប្បន្នបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ twin-turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១០សេះ។ យ៉ាងណាមិញ ក្រៅពីម៉ាស៊ីន V6 ខាងលើ គេក៏រំពឹងថា វានឹងផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ turbocharged V6 កម្លាំង ២៥៥សេះផងដែរ។

ក្រៅពីម៉ាស៊ីនថ្មី Ford Ranger Raptor ឆ្នាំ២០២២ នឹងបំពាក់គ្រឿងដ៏អស្ចារ្យមួយចំនួនទៀត ដូចជា បូម Fox, គ្រោងឆ្អឹងរឹងមាំជាងមុន, របាំងការពារបាតក្រោម ព្រមទាំងសម្បកកង់ និងយ៉ាន់ប្រសើរជាងមុនទៀតផង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម